ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការបំផ្លិចបំផ្លាញដោយសារក្រុមជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិ

ខេត្តកែប៖ ដីព្រៃលិចទឹក នឹងព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ក្នុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមជនខិលខូចមួយចំនួនកំពុងទន្ទ្រាន និងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចណាឡើយ។ 

ជាក់ស្តែងនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តងបើយោងតាមប្រភពប្រជា ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានឱ្យដឹងថា៖

សព្វថ្ងៃនេះពួកគាត់កំពុងមានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបយកក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំដីព្រៃលិច ទឹកនិងព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុងដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។

ប្រភពបន្តថាៈ ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែក ក្នុងស្រុកដំណាក់ចង្អើរទាំងអស់នេះ សម្បូរទៅដោយព្រៃ កោងកាង ព្រៃលិចទឹក និងមានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកមច្ឆាជាតិដ៏ច្រើន សម្រាប់បន្តពូជពងកូនផងដែរ។ 

នៅក្នុងអំឡុងរយ:ពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញជនខិលខូចមួយចំនួនលួចបោះ បង្គោលចូលតំបន់ព្រៃលិចទឹកព្រៃកោងកាងចែកគ្នា ដោយអ្នកខ្លះ អាងមានលុយមានអំណាច និងអ្នកខ្លះអាងខ្សែអាងខ្នង មកកាប់ទន្រ្ទាន បំផ្លាញរំលោភយកទាំងបំពានដោយមានឡេះដាក់បន្ទុក ទៅលើស្ថាប័ន្តកំពូលៗ នៃក្រ សួងពាក់ព័ន្ធ និងស្ថាប័នមន្ទីរជំនា របស់ថ្នាក់ខេត្តផងដែរ សកម្មភាពទាំងនេះ គឺផ្ទុយពីច្បាប់បានហាមឃាត់ នៃតំបន់មួយចំនួន ដែលស្ថិតក្នុងដែនអភិរក្ស នៅឡើយ ដូចជាអនុក្រឹត្យលេខ១៧៩ជាដើមដែលស្ថិតក្នុងមូលដ្ឋានរបស់ឃុំ សង្កាត់ ក្រុង ស្រុកទាំងនោះ។ រហូ តមកដល់ពេលនេះ គេនៅតែសង្កេតឃើញ មានការលួចទន្ទានកាប់ព្រៃកោងកាង និងដឹកដីចាក់លប់ ទៅលើតំបន់ព្រៃលិចទឹកនៅតាមដងព្រែក និងតាមដៃព្រែក ស្ទើគ្រប់ទីកន្លែង មិនដែលឃើញអជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធណាម្នាក់ហ៊ាន លូកដៃចុះមកពិនិត្យ ឬបង្ក្រាបនោះឡើយ។

មហាជនជាច្រើន បានសូមណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តកែប ក៏ដូចជាក្រសួងពាក់ព័ន្ធសូមជួយមានចំណាត់ការទៅលើក្រុមជនខិលខូចមួយក្តាប់តូចនេះផងទាន ដើម្បីទប់ស្កាត់នៅការកាប់បំផ្លាញ និងទន្ទ្រានយកព្រៃលិចទឹកបន្តទៀត។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងតាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl