ហ្គាឡាក់សុី (galaxy)១៤២ KTV ត្រូវបានគេដឹងថា ជាទីតាំងលេងថ្នាំសប្បាយដ៏ធំនៅស្រុក កោះធំ ខេត្តកណ្តាល ដែរគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប
ខេត្តកណ្តាល÷ប្រភពពីពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយកន្លែង តែមានឈ្មោះយីហោ galaxy ១៤២ KTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសឹង ភូមិសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល (តែឥឡូវត្រូវគេកាត់ចូលក្រុងសំពៅ)បានបើកទទួលភ្ញៀវជាតិ និងអន្តរជាតិ រួមមាន ខ្មែរ វៀតណាម ចិន មកប្រើប្រាស់គ្រឿងញៀន យ៉ាងពពាក់ពពូន គ្មានឃើញសមត្ថកិច្ចណា អើពើ អ្វីបន្តិចសោះឡើយ សង្ស័យត្រូវថ្នាំសណ្តំម្ចាស់ទីតាំងខាងលើនេះហើយ បានជាមិនហ៊ានបង្ក្រាប ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ទីតាំងខាងលើបើកទទួលភ្ញៀវប្រើប្រាស់នៅសារធាតុញៀន ក្នុងនោះចន្លោះម៉ោង ១២ យប់រហូតដល់ម៉ោង ១០ព្រឹក ដែលមានមនុស្សរាប់រយនាក់ឯណោះ ចេញចូលម្ដងៗ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ សំណូមពរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមចាត់តាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផង ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើម្ចាស់កាស៊ីណូអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ?បើទុកនៅបែបនេះពិតជារលាយហិនហោចអស់ហើយ តើគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃអាចអនុវត្តនៅខេត្តកណ្ដាលបានដែរឬទេ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
𒊹ទំនាក់ទំនងតាមរយៈ ☏Tel:070 762 868
សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍