ទីតាំងល្បែងសុីសងខុសច្បាប់ចំនួន០២កន្លែង នៅចំនុចផ្ទះលោកឡុង និងផ្ទះលោកវិន សង្ស័យបានបារមី«អ្នកតាឃុំ ចក»ហើយមើលទៅ បានជាលោកមេបុស្តិ ចក និងលោកអធិការស្រុករំដួលមើលមិនឃើញ ល្បែងមាន់ជល់អនឡាញខុសច្បាប់ បើកលេងនៅទីនោះ

ស្វាយរៀង: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង  ឃុំ ចក ស្រុករំដួល ខេត្ត ស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញស៊ីសងខុសច្បាប់០២ទីតាំងប្រចាំឃុំចកដែរមានដូចជា៖

ទីតាំងទី០១: បើកលេងទៅផ្ទះលោកឡុង ស្ថិតនៅភូមិ ចំបក់កោង ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយរៀង

ទីតាំងទី០២: បើកលេងនៅផ្ទះលោកវិន ស្ថិតនៅភូមិ ចក ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយរៀងមានចំងាយប្រហែល៣០០ម៉ែតពីអធិការដ្ឋាននគរបាលស្រុក រំដួល ប្រហែលជាមានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។

ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់អនឡាញខុសច្បាប់ នៅទីតាំងទាំង០២ខាងលើនេះ គឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលស្រុករំដួល ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាឃុំចក ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។


មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុក រំដួលដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងឃុំចក រហូតដល់ភ្លេច កាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។


ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយ  អំពាវនាវដល់  លោក ឧត្តមសេនីយ៍ទោ ពេជ្យវីរ: ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជាល់មាន់តាមអនឡាញទាំង០២ទីតាំងនេះផងទាន  និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងតាមរយៈ Tel:061 766 266

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl