មនុស្សអគតិ ឬគេហៅថា មនុស្សល្មោភមហិចតា ហួសពីដែនប្រម៉ានខ្លួន ច្រើនតែនាំមកនូវវិនាសកម្ម និងមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ…

ភ្នំពេញ: បុរសម្នាក់ត្រូវបាននាំខ្លួន ពីបទបរិហាកេរិ៍្មនិងញុះញង់ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងតម្លៃថ្លៃថ្នូនៃថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បន្ទាប់ពីខ្លួនចុះផ្សាយព័ត៌មានប្រឌិត មូលបង្កាច់ ដោយមិនមានមូលដ្ឋាននិងភស្តុតាង។

ពីជំនាន់មួយ ទៅជំនាន់មួយមិនលែងអីមានមនុស្សមួយចំនួនច្រើនតែ ដែលល្មោភមហិចតា និងគិតប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយមហួសពីការប្រម៉ាន ពេលខ្លះមិនគិតនូវការប៉ះពាល់កេរិ៍្មឈ្មោះសង្គមជាតិ ឬប៉ះពាល់ដល់សិទ្ធិថ្លៃថ្នូរបស់អ្នកដទៃនោះឡើយ ។

ជាក់ស្ដែង យោងតាមដីការសំណុំរឿងព្រហ្មទណ្ឌលេខ ៣៩១.ចុះថ្ងៃទី១៩.ខែមករា ឆ្មាំ២០២៤

បញ្ជារបស់

លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

អោយនាំខ្លួនបុគ្គលឈ្មោះ យ៉ង ប៉ាក់ ភេទប្រុស អយុ ៤៤ ភូមិកំណើត ព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ បច្ចុប្បន្នរស់នូវសង្កាត់ច្រាំងចំរេះទី២ ខ័ណ្ឌឬស្សីកែវ ក្រុងរាជធានីភ្នំពេញ មានតួនាទីជាអគ្គនាយកប្រតិបត្តិការ AGRIBEE ( CAMBOClA PLC ពីបទបរិហារកេរ្តិ៍ និងញុះញង់ ក្រោយពេលខ្លួនប្រើគណនីក្លែងក្លាយបង្ហោះព័ត៌មានប្រឌិត ដោយមិនមានមូលដ្ឋាន និងភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស.តម្លៃថ្លៃថ្នូរនៃមន្ត្រីជាន់ខ្ពស់របស់ថ្នាក់ដឹងនោះ។

យោងលិខិតមួយច្បាប់ទៀតមានអត្ថន័យរបស់ មេធាវី លោក សារ៉េត សារ៉េនឌី តំណាងក្ដីអោយលោក ព្រាប កុល បានជំទាស់រាល់បញ្ហាការចោទដោយមិនមានមូលដ្ឋានច្បាស់ និងភស្តុតាង ម៉្យាងវិញទៀត លោក ចង់អោយជនដែលសសេរបរិហាកេរិ៍្មកូនក្ដីរបស់ខ្លួន

លប់ចោលជាបន្ទាន់ នៅសំណេរបង្ហោះបរិហាកេរិ៍នាំអោយប៉ះពាល់កិត្តិយសនឹងតម្លៃថ្លៃថ្នូរ ដល់កូនក្ដីរបស់កូនក្តីលោក។

ប៉ុន្តែជនល្មើសខាងលើមិនធ្វើតាមសំណើររបស់លោកមេធាវី ហើយថែមទាំងផ្គើន និងបង្ហាះសេចក្តីជូនដំណឹងរបស់មេធាវី និងទាមទារស្រាក្រហម និងសាច់ក្លែមជាថ្នូនៃការលប់អត្ថបទរបស់ខ្លួនចេញ។

ដោយហេតុនេះទើបមេធាវីលោក ព្រាប កុល បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយមួយថ្ងៃក្រោយមកក៏មានកាេនាំខ្លួនដោយសមត្ថកិច្ច។

បច្ចុប្បន្នជនដែលថ្លែងបន្លំជាសមាជិកClC បរិហាកេរ្មិ៍និងញុះញង់ឱ្យមានការយល់ច្រឡំមកលើ លោក ព្រាប កុល កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្តរង់ចាំការការជម្រះក្តីដោយតុលាការ តាមនីតិវិធីនៃច្បាប់។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជននេះបានសារភាពកំហុស និងស្នើសុំធ្វើវីដេអូសុំការអភ័យទោសពីលោក ព្រាប កុល ប៉ុន្តែលោក ព្រាប កុល បញ្ជាក់ថាដោយសារករណីនេះកំពុងស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់តុលាការ លោកមិនអាចសម្រេចជំនួសចៅក្រមបានទេ។

ស្របពេលដែលមានការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ប្រធានគណកម្មការ CiC ក៏បានចេញលិខិតបញ្ជាក់ពីភាពគ្មានជាប់ពាក់ព័ន្ធរបស់លោក ព្រាប កុល ដោយអះអាងថាលោក ព្រាប កុល ពុំធ្លាប់មានតួនាទីដឹកនាំឬចាត់ចែងនៅក្នុងស្ថាប័នរបស់ខ្លួនឡើយ ហើយក៏គ្មានកំណត់ត្រា ឬរបាយការណ៍ណាមួយបង្ហាញពីការពាក់ព័ន្ធរបស់លោក ព្រាប កុល ជាមួយស្ថាប័នខ្លួនឡើយ។

តាមប្រភពព័ត៌មានពីក្រុមប្រឹក្សាភិបាល និងដៃគូអាជីវកម្មនៃក្រុមហ៊ុន Agribee បានឱ្យដឹងថា

⁃ យ៉ង ប៉ាក់ មានសមត្ថភាព ប៉ុន្តែចរិតមិនល្អ និងបានជំពាក់លុយគេច្រើនគ្នា។

⁃ ជននេះរកស៊ីដើរខ្សែលើកសិករ ជួញដូរអង្កាមបានលុយ ប៉ុន្តែមិនប្រគល់ឱ្យកសិករ ទើបគាត់រងពាក្យបណ្តឹងកសិករ ករណីចេញសែកស្អុយតាំងពីជិត១ឆ្នាំមុន

⁃ ជននេះបានបញ្ជូនប្រពន្ធកូនទៅអូស្ត្រាលី ទីក្រុងមែលប៊ន ហើយបើតាមប្រភពដែលស្គាល់ និងធ្វើការជាមួយ គេនិយាយថាជននេះមានបំណងចង់សុំសិទ្ធិជ្រកកោននយោបាយនៅបរទេសជាពិសេសគឺនៅអូស្ត្រាលីតែម្តង

⁃ ជននេះមានទំនាក់ទំនងជាមួយក្រុមប្រឆាំង