
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ទីក្រុងបាត់ដំបង និងចុះពិនិត្យវឌ្ឍនភាពការពង្រីកទំហំផ្លូវ និងតំបន់ជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ
ថ្ងៃចេញផ្សាយៈ ខែកុម្ភៈ 19, 2025
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ទីក្រុងបាត់ដំបងកែលម្អសួនច្បារ ផ្លូវដើរថ្មើរជើង ផ្លូវជិះកង់ និងត្រៀមរៀបចំសាកល្បងផ្លូវដើរថ្មើរជើងចុងសប្តាហ៍(Walking Street) សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត និងបន្តអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យវឌ្ឍនភាពការពង្រីកទំហំផ្លូវ និងតំបន់ជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលកំពុងរៀបចំកែលម្អ សណ្តាប់ធ្នាប់ និង របៀបរៀបរយនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅនេះ ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបងនាពេលនាគត។