
រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ នាពេលខាងមុខ
ថ្ងៃចេញផ្សាយៈ ខែមីនា 14, 2025
នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបង ឆ្នាំ២០២៥ នាពេលខាងមុខ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥ ដំណើរការបានរលូន និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។