ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តបាត់ដំបង

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ,ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវអគ្គនាយក អគ្គលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុកទាំង១៤ លោកមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។