ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកបក្សសង្កាត់បឹងកុក
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សសង្កាត់បឹងកុក ប្រមាណជិត៥០០នាក់ និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិកសមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រ និងសុំភាពយុត្តិធម៌ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម សំ សារ៉ាត់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមអុិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងដោយមានការចូលរួមពី គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត/ក្រុង/សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/សង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាមបឹងកុក ក្រុងកំពង់ចាម។