មហាជនស្នើរសុំដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណះការ និងដឹកជញ្ជូន ជួយត្រួតពិនិត្យ លោក ប្រធាន និង អនុប្រធានទើបកាន់ដំណែងថ្មី នៃស្ថានីយ៍ជញ្ជីងចំណុច ភូមិ ទឹក ល្អក់ ឃុំ ទឹក ហួត ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំងផងទាន! ថាតើហេតុអ្វីបានជាអនុញ្ញាតអោយ ឡានដឹក អុស ដឹកខ្សាច់ ដឹកទំនិញ បើកឆ្លងកាន់ស្ថានីយ៍ដោយគ្មានចូលថ្លឹងបែបនេះ?
កំពង់ឆ្នាំង: ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ 5 ភូមិ ទឹក ល្អក់ ឃុំ ទឹក ហួត ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១១: ៣០នាទី ថ្ងៃត្រង់បានបើកដៃអោយរថយន្តដឹកខ្សាច់ ដឹកអូសនិងទំនិញមិនចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃ ដោយគ្មានការខ្មាស់អៀនភ្នែកពលរដ្ឋក៏ដូចជាមហាជន ដែលធ្វើដំណើរឆ្លងកាត់ទៅមកតាមបណ្តោយផ្លូវជាតិ លេខ ៥ ពីភ្នំពេញទៅកំពង់ឆ្នាំងនោះទេ ។
ដោយគេគ្រាន់តែ ឃើញតាកុងឡាន រឺក៏ព្រូឡាន កាន់ក្រដាសមួយច្បាប់យកចូលទៅក្នុងស្ថានីយ៍ រួចក៏បើកឡានចេញទៅធ្វើព្រងើយ។
មូលហេតុទាំងនេះហើយ ដែលធ្វើអោយពលរដ្ឋ និង មហាជនដែលធ្វើដំណើរឆ្លងកាត់ឆ្ងល់ថា តើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះ ថ្លឹងឡាន រឺក៏ថ្លឹងក្រដាសឯកសារ ? តើឯកសារនោះជាឯកសារអ្វីបានមន្ត្រីស្ថានីយ៍ជញ្ជីង ឃើញហើយអនុញ្ញាតអោយឡានដឹកអុស ដឹកខ្សាច់ ដឹកទំនិញ ទាំងនោះឆ្លងកាត់ដោយមិនបាច់ចូលថ្លឹងបែបនេះ?
ក្រោយពីទទួលបានព័ត៌មាន អង្គភាពយើងបានខលទៅលោក ឆាយ លាភាប្រធានមន្ទីរសាធារណការណ៍ និងដឹកជញ្ជូន តាមរយះលេខទូរស័ព្ទ 089 7777 85 លោកបានប្រាប់ថារឿងឡានមិនចូលថ្លឹងនៅស្ថានីយ៍ជញ្ជីង អោយខលទៅសួរប្រធានស្ថានីយ៍ជញ្ជីងទៅ រួចលោកក៏បិតទូរស័ព្ទ។
ចំណែកលោក លី ចាន់រឹទ្ធី ប្រធានស្ថានីយ៍ជញ្ជីង បានប្រាប់អង្គភាពយើងតាមរយះលេខទូរស័ព្ទ 016 709 366 ថារឿងឡានមិនចូលថ្លឹង អោយខលទៅសួរអនុប្រធានលោកទៅទើបដឹង ដោយលោកបានផ្តល់លេខទូរស័ព្ទមួយខ្សែគឺ លេខ 077 456766 ដែលជាលេខអនុប្រធានជញ្ជីងដែលទើបមកកាន់ដំណែងថ្មី។
រីឯណាលោកភារម្យ អនុប្រធានថ្មីបានប្រាប់មកកាន់អង្គភាព យើងថា រឿងឡានមិនចូលថ្លឹងមកពីស្ថានីយ៍ផ្លូវម្ខាងទៀតមិនទាន់សាងសងហើយទៅវិញ។
ពលរដ្ឋ និងមហាជនសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធាន និងអនុប្រធានថ្មីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះ បែរជាបណ្តោយអោយរថយន្ត ដឹកខ្សាច់ ដឹកអុស ដឹកទំនិញឆ្លងកាត់អត់ថ្លឹងដោយសេរី មិនខ្វល់ពីការខូចខាតផ្លូវថ្នល់ ដែលជាសមិទ្ធិផលរបស់ប្រមុខរដ្ឋាភិបាលខំកសាងឡើងដើម្បីប្រយោជន៍ជាតិ និង ពលរដ្ឋនោះឡើយ។ បែរជាគិតតែប្រយោជន៍អត្មាខ្លួនទៅវិញ។
ពលរដ្ឋ និងមហាជនសូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀតនោះគឺ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយមានវិធានការចំពោះប្រធាន និងអនុប្រធានថ្មីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះផងទាន បើសិនជាទុកអោយមន្ត្រីដែលគ្មានភាពទទួល ខុសត្រូវបែបនេះ ផ្លូវថ្នល់ប្រាកដជាខូចខាតខ្ទិចជាមិនខាន ។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
Tel: 010 266 266