តើពិតដែរ រឺទេពេលនេះក្រុមឈ្មួញជួញដូរអនុផលព្រៃឈើ កំពុងសម្រុកដឹកឈើយ៉ាងគ្រឹកគគ្រេងចេញតាមច្រកដាក់ដាំទៅប្រទេសវៀតណាម

ខេត្តមណ្ឌលគិរី៖តាមប្រភពព័ត៌មានបានអោយដឹងថា ថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅផ្តួល កាប់ អា ពុះ ជ្រៀកឈើ តំបន់ព្រៃភ្នំ ក្នុងដែនជំរកសត្វព្រៃ ដើម្បីដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាដាក់ដាំ ដោយមានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ
ហើយមិនដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ

ប្រភពចេញពីហាងកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានបុគ្គលពីរនាក់
.ឈ្មោះ រិទ្ធ
.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាម រត់ការអស់រយ: ពេលជាងកន្លះខែមកហើយ ជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពី ស្រុកពេជ្ជតា តាមរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តបែនធំៗ ចេញតាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែគម្រោងការដឹកជញ្ជូនឈើចេញនោះមិនទាន់បានសម្រេចទេ ដោយដឹងថា មានមន្ត្រីជំនាញម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១នឹង១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការអស់រយៈពេលជាងកន្លះខែមកហើយនោះ ទើបអាជីវកម្មដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពួកគេ អាចដឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមបានដោយរលូន។

បើតាមសេចក្តីរាយការណ៍បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំទេនោះ ពិតណាស់ក្រុមឈ្មួញមិនអាចដឹកជញ្ជូនបទល្មើសឆ្លងដែនទៅប្រទេសវៀតណាមបានដូចពេលបច្ចុប្បន្ននេះទេ។

ប្រជាពលរដ្ធ រស់នៅស្រុកពេជ្រចិន្តានិងស្រុកកោះញែក បានគោរពស្នើសុំលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគីរី និងឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិន គូរ បណ្តែតបណ្ដោយ ឲ្យ ឈ្មួញ ទាំងនោះ ដឹក ជញ្ជួន ឈើឆ្លងដែនទៅ លក់ នៅប្រទេសវៀតណាមដោយ សេរី គ្មាន ការទប់ស្កាត់ ពី សំណាក់ មេព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាននឹងកម្លាំងជំនាញពាក់ព័ន្ធនោះទេ ពិសេសមន្ត្រីច្រកទ្វារដាក់ដាំ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញទាំងនេះផងទាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមាន បេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

ជំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការស្រាយបំភ្លឺពីសំណាក់មន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអគុណ Tel 061766266