(ព្រះសីហនុ)សំណង់ផ្ទះអត់ច្បាប់យ៉ាងធំ នៅជាប់ចំណីឆ្នេរសាធារណៈ ក្នុង ភូមិ៣ សង្កាត់១ ក្រុហព្រះសីហនុ ខេត្ត្តព្រះសីហនុ តើចៅសង្កាត់ និងអជ្ញាធ័រអនុញ្ញាតរឺក៏យ៉ាងណាបានជាគ្មានការអន្តរាគមន៍ណាមួយ……
(ព្រះសីហនុ)សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅជាប់ចំណីឆ្នេរសាធារណៈ បានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ ជាក់ស្តែងមានការសាងសង់នូវសំណង់ផ្ទះមួយយ៉ាងធំនៅមាត់ឆ្នេរក្នុងមូលដ្ឋានភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីឆ្នេរដែលកំណត់ដោយមាត្រាច្បាប់ ។
បញ្ជាក់ដែលសំណង់ផ្ទះសាងសង់រំលោភដោយគ្មានប្លង់ គ្មានច្បាប់អនុញ្ញាតតាមប្រភពព៍ត័មានថាម្ចាស់ឈ្មោះទិត ដែលសំណង់មួយនេះសាងសង់ជាច្រើនខែមកហើយដោយគ្មានច្បាប់អនុញ្ញាតទាល់តែសោះប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអជ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះយ៉ាងធំដោយគ្មានច្បាប់អនុញ្ញាតទាំងស្រុងយ៉ាងនេះ ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្នើរដល់ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុព្រមទាំងអជ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះគ្មានច្បាប់យ៉ាងធំមួយនេះព្រមទាំងផ្ទះនិងផែជាច្រើនទៀតដែលគ្មានច្បាប់អនុញ្ញាតហើយសាងសង់ដោយសេរីបែបនេះនៅក្នុងមូលដ្ឋានភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះរបស់លោកទិតនៅតែដំណើរការសាងសង់ដដែល ។
ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណង់ផ្ទះដែលគ្មានច្បាប់អនុញ្ញាតមួយនេះ ហើយនេះក៏បញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អជ្ញាធ័រកាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។