ល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញយីហោ(R78)នៅស្រុកបាទីខេត្តតាកែវមានខ្នងក្រាស់ប៉ុណ្ណា បានជាលោកអធិការមិនហ៊ានបង្រ្កាប

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៨.១២.២០២២ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញយីហោR78មួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោមួយកន្លែងស្ថិតក្នុងភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ កំពុងលួចលាក់បើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវជួយចាត់មន្ត្រីជំនាញចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព(VTV hot news)ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលមានដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត តាកែវ ជាពិសេសអធិការស្រុកបាទីឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះកំពុងដំណើរការជារៀងរាល់ថ្ងៃដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីធ្វើការហាមឃាត់រឺបង្ក្រាបទាន់ពេលវេលា។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក ឆាយកែវមុន្នី អធិការស្រុកបាទីនិងយកចិត្តទុកដាក់ក្នុងចង្អុលបង្ហាញដល់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួចចោរឆក់ចោរប្លន់គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

  • ចំណែកលោក ធួន ឈីមអភិបាលស្រុកបាទី គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពស្រុកចុះបង្រ្កាប និងទប់ស្កាត់ទីតាំងល្បែងសុីសងខុសច្បាប់ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។វគ្គ១ Tel: 061 766 266