សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី
<span;>នៅល្ងាច ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របអាស៊ីអឺរ៉ុប និងអាស៊ានផងដែរ ។
<span;>នៅក្នុងក្របខណ្ឌទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម Janez Jansa បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
<span;>ក្នុងក្របខ័ណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង ឯកឧត្តម Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។
<span;>នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម Janez Jansa ក៏បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ានីនៅដើមឆ្នាំក្រោយផងដែរ៕