អត់ខ្វល់អ្វីទាំងអស់ សង្ស័យមានខ្សែរធំហើយ ទីតាំងល្បែងខុសច្បាប់បើកលេងវិញហើយ ក្រោយពីបិទមួយរយះខ្លី ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ “

ភ្នំពេញ៖ មហាជនបានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាល រាជធានីភ្នំពេញ និងឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ និងកកត់បាល់ ដែលមានយើហោ (ណាមណេត)ស្ថិតនៅផ្លូវលេខ២១៥  កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា  រាជនីភ្នំពេញ កំពុងតែបើកលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន អត្តីតនាយករដ្ឋមន្ត្រី នៃកម្ពុជានិងជាប្រធានគណៈ បក្សប្រជាជនកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខានតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង

ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

មហាជនរស់នៅតាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ លើកឡើងថា? ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញ កក់កន្ទុយលេខ គ្មានញញើត និងទោសទណ្ឌ បន្តិចណាទាល់តែសោះ។

មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌ៧មករា បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីតាមអនឡាញ កត់កន្ទុយលេខ ភ្នាល់បាល់ខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែនសង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញ ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌ៧មករាទេដឹង?

ដូច្នេះពលរដ្ឋស្នើសុំលោក ថេង សុថុលអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា  លោកវរសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា ចាត់មន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl