សង្ស័យបានបារមី«ខ្លោងទ្វាវត្ត ថ្មកែវ»ហើយមើលទៅ បានជាលោកមេបុស្តិ ត្រាំកក់ និងលោកអធិការស្រុក ត្រាំកក់មើលមិនឃើញ ល្បែងមាន់ជល់ទូរទស្សន៍អនឡាញខុសច្បាប់ បើកលេងនៅទីនោះ

តាកែវ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ត្រពាំងរំពាក់ ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ខេត្ត តាកែវ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំខ្លោងទ្វាវត្តកែវ សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។

ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍នៅក្នុងទីតាំងខាងលើនេះ គឺបើកជាប្រចាំរៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលស្រុក ត្រាំកក់ ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបាប រឺក៏ខ្លាចបារមីខ្លោងទ្វាវត្តហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។


មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុកត្រាំកក់ដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅខ្លោងទ្វាវត្តកែវ រហូតដល់ភ្លេចកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។


ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ត្រពាំង រំពាក់ ឃុំ ត្រាំកក់  ស្រុក ត្រាំកក់ ខេត្ត តាកែវ អំពាវនាវដល់  លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្ត តាកែវ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំងល្បែង បញ្ជាល់មាន់តាមអនឡាញផងទាន  និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់ទូរទស្សន៍តាមអនឡាញចាញ់អស់គ្មានសល់ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើសគ្រប់ប្រភេទ ដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មាន

តាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl