ពលរដ្ឋនៅភូមិ ចាមរអា ស្នើរដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជួយត្រួតពិនិត្យភាពមិនប្រក្រតីទៅលើករណីចេញច្បាប់អនុញ្ញាតសាងសង់ការាស់សាំងនៅ ឃុំ ព្រៃស្វាយ ស្រុក មោងឬស្សីផងទាន

ការសាងសង់ការ៉ាស់សាំងមួយកន្លែង ស្ថិតនៅភូមិ ចាមរអា ឃុំ ព្រៃស្វាយ ស្រុកមោងឬស្សី មិនទាន់ទាំងបានជីកដីដាក់សុីទែនសាំង រួចរាល់ផងក៏ត្រូវផ្អាកដំណើរការសាងសង់ទៅវិញ ក្រោយពីមានប្រតិកម្មពីពលរដ្ឋនៅក្នុងមូលដ្ឋាន។

តាមប្រភពពលរដ្ឋ បានអោយអង្គភាពសារមានយើងដឹងថា កាលពីថ្ងៃសុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ មានអេស្កាមួយគ្រឿងបានចុះមកជីកកាយដីដាក់សុីទែនសាំង នៅជាប់និងជញ្ជាំងផ្ទះរបស់ពួកគាត់ដែរមានព្រំដីជាប់គ្នា ដោយមិនមានការអនុញ្ញាត ដោយការងឿងឆ្ងល់ពួកគាត់ក៏បានសួរនាំ ទើបដឹងថាត្រូវបានលោកមេភូមិ មេឃុំ ចៅហ្វាងស្រុកចេញលិខិតអនុញ្ញាតអោយសាងសង់ការាស់សាំងនៅត្រង់ចំណុចទីតាំងខាងលើនោះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម ពួកគាត់ក៏បានព្យាយាមទាក់ទងទៅកាន់អជ្ញាធរស្រុក ព្រមទាំងមន្ទីររ៉ែ និងថាមពល ដោយខាងមន្ទីរបានបញ្ជាក់ទៅជូនពួកគាត់ថា ការសាង់សង់នេះគឺមិនត្រូវនោះទេ ដោយនៅទីតាំងខាងលើនោះ គឺជាទីប្រជុំជនហើយមានស្ថានភាពចង្អៀត មិនសមស្របទៅតាមលក្ខណះបច្ចេកទេសក្នុងសាងសង់នោះឡើយ។ បន្ទាប់ពីមានការរាយការណ៍ពីពួកគាត់ ទីតាំងខាងលើក៏ត្រូវបានអជ្ញា ធ្វើការអោយផ្អាកដំណើរការសាងជាបណ្តុះអសន្ន។

ពលរដ្ឋ នៅក្នុងមូលដ្ឋានមានចង្ងល់ថា ហេតុអ្វីអជ្ញាធរ ភូមិ ឃុំ ស្រុក មិនចុះមកត្រួតពិនិត្យអោយបានច្បាស់លាស់ ក៏ដូចជាត្រួតពិនិត្យឯកសារលិខិតស្នាមផ្សេងៗអោយបានត្រឹមត្រូវជាមុនសិន មុនចេញលិខិតអនុញ្ញាតការសាងសង់ថាតើពួកគាត់ជាពលរដ្ឋដែរមានព្រំដីជាប់គ្នា បានយល់ព្រមផ្តិតមេដៃទទួលយកនូវការសាង់សង់នេះហើយ ឬ នៅ។

មជ្ឈដ្ឋានខាងក្រៅ និងពលរដ្ឋដាក់ការសង្ស័យថា  ទង្វើរបស់អជ្ញាធរភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី គឺជាអំពើពុករលួយ សុីសំណូកសូកប៉ាន ការឃុបឃិតគ្នាជាប្រព័ន្ធ ឬមួយយ៉ាងណា?

ពលរដ្ឋស្នើរសុំទៅដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង មេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការចំពោះករណីខាងលើនេះផងទាន ដើម្បីកុំអោយមហាជន និងពលរដ្ឋមានការជនច្រលំ អស់ជំនឿទុកចិត្តទៅលើអជ្ញាធរ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

Tel: 061 766 266