ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មានក៏នឹងមានការអញ្ជើញចូលរួមផ្តល់ព័ត៌មានពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។