ល្បែងមាន់ជល់អនឡាញតាមអាយផេតលេងនៅក្នុងតារាងបាល់មួយកន្លែង ម្ចាស់ឈ្មោះ ណាវី ស្ថិតនៅភូមិ តុំ សង្កាត់រកាក្រៅ ក្រុង ដូនកែវ ខេត្ត តាកែវ កំពុងបើកលេងជាប្រចាំ រៀងរាល់ថ្ងៃហេតុអ្វីបានជាគ្មានការបង្ក្រាប?

តាកែវ ៖ ថ្ងៃ ព្រហស្បន៍ ទី ១៧ ខែ តុលា ឆ្នាំ ២០២៤ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងក្រុង ដូនកែវ ខេត្ត តាកែវបានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងតារាងបាល់មួយកន្លែង កំពុងបើកលេងជារៀងរាល់ថ្ងៃដោយគ្មានការលាក់បាំង គឺលេងដោយសេរីតែម្តង។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់យ៉ាងខ្លាំងថា នៅបច្ចុប្បន្ននេះល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ  តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន  ។

ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានហាក់បីដូចជា នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយល្បែង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់និងបង្ក្រាប ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះទេ។

ក្រោយពីទទួលបានព័ត៌មានអង្គភាពយើងបានព្យាយាមទាក់ទងទៅលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ តាមរយះតេលេក្រាមលេខ ០៨៨ ៣៦ ៨៦ ៥៨៦ លោកបានទទួលហើយ ប្រាប់អោយអង្គភាពយើងផ្ញើររូបភាព និងទីតាំងតាមរយះតេលេក្រាមទៅជូនលោក តែលេតេក្រាមលោកមិនអាចភ្ជាប់ទំនាក់ទំនងបាននោះទេ។ អង្គភាពយើងបានព្យាយាមទំនាក់ទំនងទៅលោកម្តងទៀត លោកបានប្រាប់ថាតេលេក្រាមរបស់លោកមិនដឹងកើតអីទេបានជាភ្ជាប់ទំនាក់ទំនងមិនបាន ចាំលោកពិនិត្យមើលសិន ហើយក៏បិតទូរស័ព្ទទៅវិញព្រោះលោកថាជាប់ប្រជុំ។

ចំណែកលោក កង អាណាន់ អភិបាលក្រុង ដូនកែវ ខាងអង្គភាពយើងមិនអាចទំនាក់ទំនងបាននោះទេ ព្រោះមិនមានលេខទូរស័ព្ទ។

ពលរដ្ឋ និងមហាជនកំពុងរង់ចាំមើលថា ក្រោយពីទទួលបានព័ត៌មានពីទីតាំងបើកលេងល្បែងមាន់ជនអនឡាញខាងលើហើយ លោកអធិការ  និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងបើកលេងជាប្រចាំថ្ងៃមួយនេះ ។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយខាងតែបាន។ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងក្រុងដូនកែវ ៧កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងជល់មាន់ តាមអនឡាញ ខាងលើនេះហើយមើលទៅ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ឯកឧត្តម វី សំណាងអភិបាល ខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ម៉ែន លីស្នងការនគរបាលខេត្តតាកែវ ដែលទើបតែផ្លាស់មកកាន់តំណែងថ្មី សូមមេត្តាជួយមានវិធានការចាត់មន្ត្រីជំនាញ អោយចុះពិនិត្យស្រាវជ្រាវទីតាំងមាន់ជល់អនឡាញខាងលើនេះផងទាន ដើម្បីយកមកអនុវត្តច្បាប់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

Tel: 010 266 266