លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំកសាងផែនការ អភិវឌ្ឍន៍ និង បង្ការ បង្ក្រាបបទល្មើស
<span;>(បន្ទាយមានជ័យ) ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញមួយ ដល់ថ្នាក់ដឹកនាំស្នងការរង គ្រប់ផែនជំនាញនីមួយៗ ដើម្បីកសាងផែនការ អភិវឌ្ឍន៍ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យកាន់តែរីកចម្រើន ដោយដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ធ្វើនៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
<span;>លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់ លោក លោកស្រី ស្នងការរង ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ចំណេះ ជំនាញ ផ្នែកច្បាប់ និង ពត៌មានវិទ្យា ដល់មន្ត្រីក្រោមឱវាទ ដើម្បីឲ្យលទ្ធផលនៃការអនុវត្តន៍ ការងារកាន់តែលឿនរហ័ស និងប្រកបដោយប្រសិទ្ធិភាព។
<span;>លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការប្រជុំកសាងផែនការសកម្មភាពនេះ គឺដើម្បីឲ្យនគរបាលគ្រប់ផ្នែកពាក់ពន្ធ័ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីជំនាញឲ្យបានត្រឹមត្រូវ បម្រើសេវា ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និង យុត្តិធម៌៕