លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ប្រឆាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត
ថ្ងៃចេញផ្សាយៈ ខែមីនា 19, 2022
<span;>នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
<span;>ចូលរួមក្នុងកិច្ចប្រជុំនេះមានលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុវប្រធានផែន លោកនាយការិយាល័យ ជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោល លោកអធិការនគរបាល ក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងខេត្តបាត់ដំបង៕