ទីតាំងជល់មាន់តាមប្រពន្ធ័ទូរសព្ទ័ដៃកំពុង ពេញនិយម ប្រមូលផ្ដុំគ្នាទាំងក្មេងទាំងចាស់ ចាក់ភ្នាល់ដាក់លុយព្រោងព្រាតផ្អើលពេញទាមកាហ្វេ ក្នុង(ឃុំបែកចាន)ទំនងជាឆ្នាំងបាយរបស់ លោក វរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នូល???

(ខេត្តកណ្ដាល)អីយ៉ាស្ងាត់មួយរយៈសោះក្រុមហ៊ុនជល់មាន់បើកមុខរបថ្មីស្រឡាងបោះគេ ទីតាំងជល់មាន់តាមប្រពន្ធ័ទូរសព្ទ័ដៃសម័យអនឡាញល្បីសុះសាយកក្រើក (ទាមកាហ្វេ)មួយកន្លែងគ្មានឈ្មោះគ្មានយីហោបើកអោយក្រុមអ្នកញៀនល្បែងងើបមុខមិនរួចចូលទៅអង្គុយចាក់ភ្នាល់យ៉ាងរំភើនមិនញញើតច្បាប់ស្ថិតភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួលមន្រ្តីជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុកខេត្តបានជ្រាប់ដែរទេ?

បើយោងតាមប្រភពពីក្រុមអ្នកញៀនល្បែងម្នាក់សូមមិនបញ្ចេញឈ្មោះបានដើរអួតប្រាប់គេអែងថាកំុចង់សាក់អោយសោះទីតាំងជល់មាន់តាមទូរសព្ទ័អនឡាញ វេបផ្សាយរបស់ក្រុមហ៊ុនមានខ្នងក្រាស់ណាស់បើគ្មានធីម ឫបក្ខពួកខ្សែបណ្ដោយគឺមិនអាចចូលទៅចាក់ភ្នាល់ដាក់លុយបានទោះទេ.!អោយតែហ៊ានដើរចូលទៅដឹងតែរឿងធំហើយ បើសិនគ្មានកាតកត់សម្គាល់ពណ៍(លឿង+ក្រមហ)ជាសមាជិកមិនអាចចូលទៅលេងចាក់ភ្នាល់ដាក់លុយបានដែរ។

ប្រភពដដែលបានបន្តថាក្រុមហ៊ុនជល់មាន់តាមទូរសព្ទ័ដៃឫកុំព្យូទ័របានរៀបចំផែនការល្អឥតខ្ចោះក្នុងគម្រោងចាក់ភ្នាល់គឺតម្រូវអោយអថិជននិងធីមទាំងអស់ចូលទៅមើលក្នុងវេបផ្សាយក្រុមហ៊ុនរួចនាំគ្នាចាក់ដាក់លុយតែម្ដងជាពិសេសបុគ្គលចូលរួមមិនបាច់ខ្លាចអ្វីទាំងអស់ព្រោះក្រុមហ៊ុនដាក់កញ្ចាប់ដល់មន្រ្តីសម្ថតកិច្ចទាំងពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តនិងរក្សាសុខសុវត្ថិភាពដល់ធីមទាំងអស់។ចង់អ្នកណាថតអីថតទៅតែបើសិនជាអ្នកសារព័ត៍មានមកនាំគ្នាបិតទូរសព្ទ័អង្គុយផឹកកាហ្វេធ្វើមិនដឹងទៅចប់រឿងហើយ។

ពិតជាល្បិចកំពូលមែនរវាងក្រុមហ៊ុនជល់មាន់តាមទូរសព្ទ័ដៃសម័យទំនើបនិងតាមវេផ្សាយមួយនេះ។សង្ស័យមានខ្នងការពារពីសំណាក់សម្ថតកិច្ចស្រុកខេត្តហើយទេដឹង.!បានជាក្រុមហ៊ុនមួយនេះអាចប្រព្រឹត្តបទល្មើសបើកបនល្បែងចាក់ភ្នាល់ស៊ីសងរាល់ថ្ងៃតាមប្រពន្ធ័ទូរសព្ទ័២៤hពេញភូមិឃុំសម្ថតកិច្ចគ្រប់ជាន់ថ្នាក់មើលមិនឃើញ មិនប៉ះព្រោះខ្លាចបាត់ឆ្នាំបាយនិងប្រយោជ៍បក្ខពួកខ្លួន។

កន្លងមកប្រមុខរាជរដ្ឋាភិបាលបានបង្កាប់ការចេញលិខិតមាសមួយសន្លឹកផ្ដល់ជូននិងចាត់តាំងឯកឧត្ដម សន្តិបណ្ឌិត សុខ ផលរដ្ឋាលេខាធិការក្រសួងមហាផ្ទៃនិងក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេសបានត្រឹមមួយប្រព្រិចភ្នែកបើកល្បែងស៊ីសងខុសច្បាប់កក្រើកដដែល។

ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិង ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕