គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចលុបឈ្មោះបុគ្គល ២១នាក់ ចេញពីបញ្ជីបោះឆ្នោតរយៈពេល២០ឆ្នាំ និងពិន័យម្នាក់១០លានរៀល ពាក់ព័ន្ធនឹងការញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត
(ភ្នំពេញ)៖ ឆ្លងកាត់តាមការជំនុំជម្រុះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះបុគ្គលទាំង២១នាក់។
សវនាការដែលបានធ្វើឡើងជាសាធារណៈលើសំណុំរឿងចំនួន២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត បានធ្វើឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នាសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្រោយបញ្ចប់នីតិវិធីសវនាការ ក្រុមប្រឹក្សាជំនុំជម្រុះបានសម្រេចលុបឈ្មោះបុគ្គលទាំង២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ២០ឆ្នាំ ព្រមទាំងផាកពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ ទោះបីជាសេចក្តីសម្រេចជំនុំជម្រុះ និងប្រកាសជាសាធារណៈចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ ប៉ុន្តែ ត្រូវចាត់ទុកជាចំពោះមុខ និងបើកផ្លូវតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមកំណត់ច្បាប់។
លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សចំនួន ២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ ឆាំ សុភាន់ ភេទប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩
ទី២៖ ខាត់ សំណាង ភេទស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
ទី៣៖ ឈ្មោះ ម៉ាត់ វណ្ណនី ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
ទី៤៖ ឈ្មោះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨
ទី៥៖ ឈ្មោះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
ទី៦៖ ឈ្មោះ ផន ផាន់ណា ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
ទី៧៖ ឈ្មោះ ថន ស្ដើង ហៅ ថាន សាខឿន ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
ទី៨៖ ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
ទី៩៖ ឈ្មោះ សាដាត សាម៉ាតធី ភេទប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
ទី១០៖ ឈ្មោះ មោញ សារ៉ាត់ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
ទី១១៖ ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
ទី១២៖ ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
ទី១៣៖ ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
ទី១៤៖ ឈ្មោះ សម សម្បត្តិ ភេទប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
ទី១៥៖ ឈ្មោះ ង៉ រឿង ហៅ ឃុន ដេត ភេទ ប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
ទី១៦៖ ឈ្មោះ ឈុន វាន ភេទប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
ទី១៧៖ ឈ្មោះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
ទី១៨៖ ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០១
ទី១៩៖ ឈ្មោះ សួង នាគព័ន្ធ ភេទប្រុស កើតថ្ងៃទី០២ ខែសីហា
ទី២០៖ ឈ្មោះ ឡេង សុធារី ភេទស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
និងទី២១៖ ឈ្មោះ ប៉ែន ប៊ុនថន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១។
សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណីនាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
យោងតាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។
គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក៏បានសម្រេចលើករណី ទណ្ឌិត សម រង្ស៉ីរួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ១៨នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី១០–២៥ឆ្នាំផងដែរ៕