មហាជនរង់ចាំមើលថា តើទីតាំងល្បែងមាន់ជល់អនឡាញក្នុងស្រុកព្រៃកប្បាសនៅតែបន្តបើកលេងដោយគ្មានការបង្រ្កាបរឺក៏យ៉ាងណា?

តាកែវះ ផ្សាយចេញថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះលក់កាហ្វេស្ថិតក្នុងភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ របស់ក្រុមហ៊ុនM99 កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកព្រៃកប្បាសចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាពយើងអោយដឹងថា មានទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះលក់កាហ្វេដែលគ្មានយីហោមួយទីតាំង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងល្បែងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតយករូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកព្រៃកប្បាស ជាពិសេសលោក ឡេងប៊ុនឡុងអធិការស្រុកព្រៃកប្បាសឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់ (បញ្ជាក់ក្រោយពីទទួលបានរូបភាព និងទីតាំងច្បាស់លាស់អង្គភាពយើងខ្ញុំបានរាយការណ៍ជូនទៅដល់លោកអធិការរួចរាល់ហើយ)

ពលរដ្ឋក្នុងមូលដ្ឋានរង់ចាំមើលថា តើលោក ឡេងប៊ុនឡុង អធិការស្រុកព្រៃកប្បាសមានវិធានការយ៉ាងណាក្នុងការបង្រ្កាបទីតាំងល្បែងសុីសងខាងលើ រឺក៏ទុកបណ្តោយអោយបើកលេងបន្តទៀត ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ ក៏ដូចជាមន្ត្រីមូលដ្ឋានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងបនល្បែងខាងលើនេះផង៕ប្រភព ក្តាមក្រហម

Tel: 061 766 266