ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែតុលា ឆ្នាំ២០២១
<span;>នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង ។
<span;>
<span;>ក្រោយពីស្ដាប់របាយការណ៍ ដែលរាយការណ៍ពីលោក អភិបាលរង នៃគណៈអភិបាលខេត្តរួច ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំង១៤ បន្តពង្រឹង និងខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋបន្តទៀត និងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។<span;>ឯកឧត្តម ក៏បានជំរុញឲ្យមានការដោះស្រាយជាបន្ទាន់ នូវជនអានាថា ជនវិកលចរឹក និងជនមានបញ្ហាសតិនានា ព្រោះវាបានបង្កនូវភាពអាណាធិបតេយ្យតាមសាធារណៈ ដោយក្នុងនោះត្រូវរៀបចំទីកន្លែងឲ្យពួកគាត់ កន្លែងព្យាបាលពួកគាត់ ដែលជាជនរងគ្រោះ និងសហការជាមួយអង្គការពាក់ព័ន្ធនានាជុំវិញខេត្ត ដើម្បីដោះស្រាយក្នុងការព្យាបាល ឬផ្ដល់ជាទីកន្លែងសមរម្យដល់ពួកគាត់ ៕