ឈ្មួញ ឈើ ដុះ ស្លែ ឈ្មោះ រិទ្ធ ប្រចាំ ខេត្ត មណ្ឌល គី រី ចាប់ផ្តើម កក្រើក សារ ជា ថ្មី ទៀត ហើយ តាម ច្រក ទ្វេភាគី ណាំ លា និង ច្រក ដាក់ ដាំ ទាំង ថ្ងៃទាំង យប់,,,
ទំនាក់ទំនងការផ្សាយ: 070 762 868
ខេត្តមណ្ឌល គី រី ÷ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត មណ្ឌលគិរី បាន លើកឡើងថាលោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី សង្ស័យគ្មាន ឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើស ព្រៃឈើ នោះ ទេ ។
ទើប បណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និង បក្សពួក ធ្វើ សកម្មភាព កាប់ បំផ្លិចបំផ្លាញ ព្រៃឈើ ដឹកជញ្ជួន ចេញពី ចំណុច ស្រែ ប៊ូ មភូមិ រ៉ា យោង ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដា ដឹក តាម ប្រភេទ រថយន្ត ធុន ត្រា ជា ច្រើ ន គ្រឿងសម្រុ កដឹ ក ជញ្ជួន ទៅ ស្រុក យួនតាម ច្រក ទ្វេភាគី ព្រំដែន ណាំ លា និង ច្រក ដាក់ ដាំ យ៉ាង ពេញបន្ទុក សមត្ថកិច្ច ជំនាញ ពាក់ ពន្ធ័ ក្នុង ខេត្ត មណ្ឌលគីរី រក្សា ភាពស្ងៀមស្ងាត់ ។
ប្រការ នេះ កំពុង ធ្វើឲ្យ ព្រៃឈើ ក្នុង តំបន់ ព្រៃ ការពារ ព្រៃ អភិរក្ស ព្រៃ សហគមន៍ ក្នុង ស្រុក កោះ ញ៉ែ ក ស្រុក ពេជ្រា ដាស្រុក កែវ សីមា ចៀស មិន ផុត ពី សេចក្ដី វិនាស សាប សូន្យ នៅក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ឡើយ ។
តាម ប្រភព ពី មន្ត្រី ពាក់ព័ន្ធ នៅ ច្រក ទ្វេភាគី ព្រំដែន ណាំ លា ច្រក ដាក់ ដាំ ខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ជិត ១សប្ដាហ៍ កន្លងទៅ នេះ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូន ឈើ ប្រណីត និង ឈើ ប្រភេទ លេខ 1 ពី ចំណុច ស្រែ ប៊ូ មក្នុង ស្រុក កោះ ញែក ស្រុក ពេជ្រា ដា ចេញ ទៅ ស្រុក យួន តាម ច្រក ណាំ លា យ៉ាងគំហុក ។
សកម្មភាព របស់ ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ណា ទប់ស្កាត់ ទេ គឺមាន តែ ជួយសម្រួល ឲ្យ ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅដល់ គោលដៅ យ៉ាង រលូន ។
ក្នុងនោះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រក ទ្វេភាគី ព្រំដែន ដាក់ ដាំ ស្រុក អូររាំង កំពុង រង ការរិះគន់ ថាសម្ងំ ប្រមូល លុយ ពី ក្រុម ឈ្មួញ ដឹកជញ្ជូន ឈើ ទៅ ស្រុក យួន យ៉ាង ត្រជាក់ចិត្ត ។
ប្រភព ពី មន្ត្រី នៅ ច្រក ណាំ លា បានឲ្យដឹង ទៀតថា ឈ្មួញ ដែល ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ ទៅ ស្រុក យួន យ៉ាង គឃ្លើននៅពេលនេះ គឺ ឈ្មួញ ឈ្មោះ រិទ្ធ និង គូរ កន របស់ ឈ្មួញ ដែល សុទ្ធតែ ជា ឈ្មួញ មាន ខ្នងបង្អែក រឹងមាំ ។
ទោះជា យ៉ាងណា បើ គ្មាន ការបើក បា រ៉ាស់ ពី សំណាក់ លោក នាយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រក ទ្វេភាគី ព្រំដែន ណាំលា ទេនោះ គឺ គ្មាន ឈ្មួញ ណា អាច ដឹក ជញ្ជូន ឈើ ពី ទឹកដី ខ្មែរ ឆ្លង ចូល ទឹកដី យួន តាម អំពើ ចិត្ត បានដែរ ។
ប្រជា សហគមន៍ ក៍ ដូចជា ប្រជាពលរដ្ឋ ក្នុង ភូមិ រ៉ា យោង ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដា ស្រុក កោះ ញ៉ែ ក អំពាវនាវ ដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ថ្នាក់ ជាតិ ដើ ម្បី ទប់ស្កាត់បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិ ត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ នេសាទ មេត្តា ចាត់ មន្ត្រីក្រោម ឱវាទ ចុះ ត្រួតពិនិត្យ ជាបន្ទាន់ បើមិន ដូច្នោះ ទេ ព្រៃឈើ ដែល នៅ សេសសល់ បន្តិចបន្តួច ពិតជា វិនាស អស់ ក្រោមស្នាដៃ មេ ឈ្មួញ ឈ្មោះ រិទ្ធ និង បក្សពួក ឈ្មួញ ជាក់ ជាពុំខាន ៕