ក្រុមហ៊ុនគ្រឿងចក្រមួយក្រោមរូបភាពស្តារស្ទឹងដេីម្បីរំដោះទឹក ក៏ប៉ុន្តែធាតុពិតគឺខួងយកខ្សាច់និងរ៉ែអស់ហេីយ

ទំនាក់ទំនងការផ្សាយ: 070 762 868

ខេត្តកណ្តាល ក្រុមហ៊ុនគ្រឿងចក្រជីកអាចម៍ដីនិងបូមខ្សាច់មួយកន្លែង កំពុងតែផ្គេីនទៅលេីលិខិតអនុញ្ញាតិរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល។

តាមការលេីកឡេីងរបស់ប្រជាពលរដ្ឋ ៖បេីទោះបីជាឈ្មួញជីកអាចម៍ដី និងបូមខ្សាច់លក់យ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនិង មន្ទីររ៉ែនិងថាមពលខេត្តកណ្តាល មិនខ្វល់ឡេីយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហេីបអោយអង្គភាពសារពត៌មានយេីងដឹងថា

ក្រុមហ៊ុនគ្រឿងចក្រមួយដោយប្រេីរូបភាពស្តារស្ទឹងដេីម្បីរំដោះទឹក ប៉ុន្តែធាតុពិតប្រាកដគឺកាយអាចម៍ដីលក់ និងបូមខ្សាច់ និងរ៉ែងយករ៉ែ ដែលមានជម្រៅរាប់សិបម៉ែត្រ ហេីយទីតាំងមួយនេះគឺស្ថិតនៅភូមិត្រល់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ប្រជាពលរដ្ឋលោកសម្តែងការព្រួយបារម្មណ៍ ជាខ្លាំងចំពោះម្ចាស់គ្រឿងចក្រកាយដីជីករណ្តៅដីនិងបូមខ្សាច់  ដែលមានជម្រៅលេីសពី១០ម៉ែត្រមួយនេះ ដែលវាអាចបង្កហានិភ័យ សម្រាប់ពួកគាត់ក្នុងការរស់នៅដូចជា ក្មេងៗ និងសត្វពាហនៈគោ ក្របី

និងធ្លាក់ចូលទៅអាចបណ្តាលឲស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។

គេសង្កេតឃេីញថា បរិវេនរណ្តៅដី និងបូមខ្សាច់លក់នេះ គឺមានរណ្តៅចាស់ៗជាច្រេីនកន្លែងផ្សេងទៀត សុទ្ធតែមានជម្រៅជ្រៅៗដែលម្ចាស់អាជីវកម្ម បានដឹកយកអាចម៍ដីនិងបូមខ្សាច់ហេីយ ពុំមានធ្វេីរបងហ៊ុមព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ។

ម្យ៉ាងវិញទៀតគេសង្កេតឃេីញថា រថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង ហេីយក្នុងមួយថ្ងៃៗគឺដឹករាប់រយជេីងឡេីងទៅ ហេីយជ្រុះអាចម៍ដីរាយប៉ាយតាមផ្លូវជាតិ និងមិនមានការគ្របតង់អោយបានត្រឹមត្រូវនោះឡេីយ។

ប្រភពបន្តបាននិយាយពីក្រុមអ្នកបេីករថយន្តដឹកដីខ្នាយយក្សនោះវិញ គឺគេបេីកបរជាន់ដូនហោះមិនគោរពដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងអ្នកដ៏ទៃឡេីយ។ ជាក់ស្តែងការជីកយកអាចម៍ដីរបស់ ម្ចាស់អាជីវកម្មខាងលើបានធ្វើការជីកមានជម្រៅស្ទេីដល់ឋានប្រែតទៅហេីយ ក៏អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនខ្វល់ដែរ។

ជាការសំណូមពរពីមហាជនក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមសំណូមពរ ឯកឧត្តម កែវ រតនៈរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល  និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមានវិធានការណ៍នឹងពិនិត្យទៅលេីក្រុមហ៊ុនគ្រឿងកាយដែលកំពុងផ្គេីនច្បាប់អនុញ្ញាតិដែលមានទំហំរាប់ពាន់ម៉ែត្រ និងជម្រៅរាប់សិបម៉ែត្រ ស្ទើរតែមេីលគ្រឿងចក្រមិនឃេីញផងទាន? ជៀសវាងការរិះគន់ពីមហាជន។

ជុំវិញការរិះគន់ខាងលេីនេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខាងលេីនេះ អង្គភាពសារពត៌មានយេីងខ្ញុំបានធ្វេីការទំនាក់ទំនងទៅលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល

ប៉ុន្តែលោកឆ្លេីយថាជាប់ប្រជុំ

អង្គយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅខាងរដ្ឋបាលស្រុកកណ្តាល ដេីម្បីសុំការសម្ភាសន៍ដែរ ប៉ុន្តែលោកអោយលេខទូសព្ទលោកនាយករដ្ឋបាលស្រុក ដេម្បីសួរនាំបន្ត ប៉ុន្តែតេមិនលេីកសោះ 

ដោយមិនអស់ចិត្តអង្គភាពសារព៌តមានយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង តែម្តងប៉ុន្តែលោកឆ្លេីយថាជាប់រវល់ប្រជុំ

សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។