កាសុីណូ777 បេីកល្បែងជល់មាន់បៀអាប៉ោង និងយូគីខុសច្បាប់បេីកដោយសេរីអោយ ពលរដ្ឋខ្មែរសម្រុកចូលលេងយ៉ាងពពាក់ពពូន ខណ:អាជ្ញាធរគ្មានវិធានការបង្ក្រាប

ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

ទំនាក់ទំនងការផ្សាយ: 070 762 868

ខេត្តព្រៃវែង÷ ប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲដឹងថា មានល្បែងសុីសងខុសច្បាប់នៅក្នុងកាស៊ីណូ 777 មួយកន្លែង កំពុងដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទមាន ដូចជា ៖ប្រជល់មាន់ បៀរអាប៉ោងនិងយូគីខុសច្បាប់ លេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។ ដែលមានទីតាំងស្ថិតនៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងដោយមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យ ឬចុះបង្ក្រាបឡេីយ ដោយបណ្តែតបណ្តោយអោយភូមិឃុំមានគ្មានសុវត្ថិភាព។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុង

កាសុីណូ 777 មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរនិងប្រជាជនវៀតណាមចូលលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងពពាក់ពពូន និងអនាធិបតេយ្យជារៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃ។

ប្រភពពីពលរដ្ឋបាននាំគ្នាលើកឡើងថា

មកទាល់ពេលនេះមិនទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ! គឺផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេចកំពុងប្រឆាំងនូវអនុសាសន៍ថ្នាក់ដឹកនាំនៃប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី។

គួររំលឹកថា .. ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ គឺរាល់ល្បែងសុីសងដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។

បងប្អូនប្រជាពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ដែលល្បែងសុីសងនៅក្នុងកាស៊ីណូ777 ដែលស្ថិតនៅឃុំបន្ទាយចក្រី មួយកន្លែងនេះកំពុងដំណើរការបើកភ្នាល់លេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ យ៉ាងខ្លាំងដោយសព្វថ្ងៃនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចជាខ្លាំងដូចជាចោរលួចចោរឆក់ប្លន់ឈ្លោះប្រកែកក្នុងក្រុមគ្រួសារ (ហឹង្សា)អាចឈានដល់កាប់ចាក់គ្នាជាដើម។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង  ឯកឧត្តម ឈឿន ប៊ុនថន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមចាត់មន្រ្តែក្រោមឱវាទចុះមកពិនិត្យទីតាំងកាណូ777នេះផងទាន !