ពិតជាមានខ្នងហ្នឹងអំណាចធំមែន សូម្បីតែដីក្នុងទន្លេក៏បុគ្គលរូបនេះហ៊ានចាក់ដីលប់យកធ្វើជាកម្មសឹទ្ធដែរ
ទំនាក់ទំនងផ្ដល់ព័ត៌មានទាន់ហេតុការណ៍
070 762 868
សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍
https://t.me/+AVvRD6uCUb02ZWFl
រាជធានីភ្នំពេញ ៖បេីយោងតាមសេចក្តីរាយកាណ៍ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅភូមិតាព្រហ្ម សង្កាត់ព្រៃឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានសម្តែងការហួសចិត្តហ្នឹងមិនពេញចិត្តចំពោះបុគ្គលម្នាក់ដែរត្រូវបានគេដឹងថាមានបុណ្យសក្កិ ហ្នឹងអំណាចបែរជាហ៊ានបំពានចាក់ដីចូលទៅក្នុងទន្លេយកមកធ្វើជាកម្មសឹទ្ធខ្លួន ដោយគ្មានខ្លាចញញើតច្បាប់ហ្នឹងអជ្ញាធរមូលដ្ឋានទាល់តែសោះ។
ប្រជាពលរដ្ឋមានចម្ងល់ថា តើបុគ្គលរូបនេះជានណារអោយ ប្រាកដ បានជាអជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងខណ្ឌច្បារអំពៅ មិនហ៊ានចាត់វិធានការទប់ស្កាត់ បែរជាបណ្តោយអោយបុគ្គលរូបនេះធ្វើអ្វីតាមអំពើចិត្តដោយមិនគិតពីផលប្រយោជន៍ជាតិរឺមួយក៏អស់លោកបានសើមមាត់សើមក ពីសំណែនដែរបុគ្គលល្មើសច្បាប់រូបនេះសែនអោយ បានជាសំងំឈឹងដូចរូបចំលាក់ថ្ម គ្មានចំណាត់ការអ្វីទាល់តេែសោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ចេង មុន្នីរ៉ាអភិបាលខណ្ឌច្បារអំពៅ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាជួយចាត់វិធានការ ដឹកនាំកម្លាំងជំនាញចុះមកពិនិត្យ និងស្រាវជ្រាវជាក់ស្តែងផងទាន បើសិនជាគ្មានវិធានការទប់ស្កាត់ទេ ដីតាមដងទន្លេហ្នឹងត្រូវបុគ្គលមានលុយ មានអំណាចរំលោភយកអស់ជាក់ជាមិនខាន។
ពលរដ្ឋនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថា បុគ្គលដែរថ្លើមធំពាសមេឃមិនខ្លាចច្បាប់មិនញញឹមច្បាប់ហ៊ានចាក់ដីលុបទន្លេយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនរហូតទៅដល់ពាក់កណ្ដាលទន្លេនេះ ហ្នឹងត្រូវទទួលទោសតាមច្បាប់ ដើម្បីកុំអោយផ្សេងយកគំរូតាម។
ជុំវិញការផ្សាយពត៌មានខាងលេីអង្គភាពសារពត៌មានយេីងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ មិនបានបង្កាច់បង្ខូចនោះទេ។ អង្គភាពយេីងខ្ញុំរងចាំការស្រាយបំភ្លឺរៀរាល់ម៉ោងធ្វេីការ ៕