ប្រជាពលរដ្ឋរស់នៅភូមិបឹងទទានិងភូមិកន្លែងរុណ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពុងចាមកំពុងតែរអ៊ូរទាំនិងស្ទើរតែអស់ជំនឿលើអជ្ញាធរហើយដោយសាសន្យាខ្យល់

កំពង់ចាម: ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងទទានិងភូមិកន្លែងរុណ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពុងចាមកំពុងតែរអ៊ូរទៅជាមួយនឹងអាជ្ញាធរយ៉ាងខ្លាំងពីរបញ្ហាផ្លូវចូលទៅក្នុងភូមិ ដោយកន្លងមកបានតែសន្យាតែមិនទាន់ឃើញធ្វើនៅឡើយតាំងពីរឆ្នាំមុនរហូតមកដល់ឆ្នាំនេះនៅតែដដែលៗ។

បើតាមការលើកឡើងពីរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើបានអោយដឹងថាផ្លូវក្នុងភូមិមួយនេះគឺមិនដែលបានល្អដូចគេទេគឺចាញ់ភូមិគេដ៏ទៃទៀតទាំងអស់មិនដឹងថាដោយសារអ្វីនោះទេ ហើយកន្លងមកក៏ធ្លាប់បានឮពីរអជ្ញាធរផងដែរថាចាំខែនេះចាំខែនោះចាំឆ្នាំនេះចាំឆ្នាំនោះរហូតតាមពិតមិនដែលឃើញធ្វើគឺបានតែសន្យា។ ហើយពលរដ្ឋបានបន្ថែមទៀតថាដោយសារតែអាជ្ញាធរមិនដែលយកភ្នែកមើលបើទោះបីថាប្រជាពលរដ្ឋមានទុក្ខលំបាកពីរបញ្ហាផ្លូវយ៉ាងណាក៏ដោយរហូតប្រជាពលរដ្ឋអស់ជំនឿក៏សំរេចចិត្តដាំដើមចេកកណ្តាលផ្លូវតែម្តងក៏អស់លោកមិនខ្វល់។

ប្រភពដដែលបានបន្តទៀតថាចំណែកផ្លូវដែលនៅឃុំរាយប៉ាយក្រោមនិងឃុំរាយប៉ាយកណ្តាលគឺឃុំអ្នកមានអជ្ញាធរចាក់បេតុងអោយពីទៅបីឆ្នាំហើយចំណែកឯភូមិបឹងទទាភូមិកន្លែងរុណឃុំរាយប៉ាយដូចគ្នាគឺជាភូមិដែលសំបូរដោយប្រជាពលរដ្ឋក្រីក្រអជ្ញាធរមិនធ្វើផ្លូវអោយនុះទេគឺមានតែកាសន្យាហើយសន្យាទៀតនិយាយជារួមអជ្ញាធរឃុំស្រុកហាក់បីដូចជាមិនអើពើរពីសុខទុក្ខប្រជាពលរដ្ននៅភូមិកន្លែងរុណនិងភូមិបឹងទទានុះឡើយប្រជាពលរដ្ឋស្ទើអស់ជំនឿហើយ។

ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋសុំធ្វើការសុំណូមពរដល់អជ្ញាធរឃុំស្រុកនិងខេត្តមេត្តាជួយមើលផ្លូវដ៏កំសត់មួយខ្សែនេះផងកុំបានតែសន្យាពេក ចំពោះយើងខ្ញុំជាអ្នកសារព័ត៌មានក៏រងចាំមើលថាតើផ្លូវមួយខ្សែនេះ ថ្ងៃណា ខែណា ឆ្នាំណា បានធ្វើតែបើសិនជាធ្វើពេលណាយើងខ្ញុំនឹងធ្វើការចុះផ្សាយម្តងទៀតនៅពេលក្រោយព្រោះយើងខ្ញុំផ្សាយតែអ្វីដែលពិតជាក់ស្តែងគឺមិនមានអ្វីលើសពីរការពិតនោះទេ ហើយសង្ឃឹមថាអជ្ញាធរភូមិបឹងទទានិងភូមិកន្លែងរុណ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពុងចាមនឹងធ្វើក្នុងពេលឆាប់ៗព្រោះប្រជាពលរដ្ឋលំបាកយូរណាស់ហើយ៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មាន

តាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl