ល្បែងបញ្ជាល់មាន់តាមអនឡាញ ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ប្រចាំនៅក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សូមលោក អធិការដ្ឋាននគរបាលស្រុក សំរោងបង្ក្រាបផង?

តាកែវ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ វះពោះ ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំ នៅក្នុង ភូមិ វះពោះ ឃុំ ខ្វាវ ស្រុក សំរោង ខេត្ត តាកែវតើ លោក មេ ប៉ុស្តិ៍ដឹង ដែរ ធ្វើ មិនដឹង

ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា គឺបើកលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍នេះជា ប្រចាំ តែមិនឃើញលោក អធិការនគរបាលស្រុក សំរោង ចាត់វិធានការបង្រ្កាបនោះឡើយ។


មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ រិះគន់ចំៗទៅលេី លោក
អធិការ ដ្ឋាននគរបាលស្រុក សំរោង ដែលកំពុង កាន់តំណែង មិនទាន់ចាត់វិធានការបង្រ្កាប ល្បែងបញ្ជាល់មាន់ទូរទស្សន៍ ក្នុងដែនដីរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ


ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ វះពោះ ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ អំពាវនាវដល់  លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជល់មាន់តាមអនឡាញផងទាន  និងសូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់លក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មាន

តាមរយៈ Tel:070 762 868

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl