លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចូលរួមប្រជុំតាមប្រព័ន្ធវីឌីអូ Zoom ស្តីពីការណែនាំការងាររដ្ឋបាលនិងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២-២០២៣
ថ្ងៃចេញផ្សាយៈ ខែតុលា 26, 2023
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំតាមប្រព័ន្ធវីឌីអូ Zoom ស្តីពីការណែនាំការងាររដ្ឋបាល និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២–២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៦–០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅសាលាខេត្តប្រជុំតូច របស់ស្នងការនគរបាលបន្ទាយមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសេនាធិការ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ រាជធានីខេត្តទាំង២៥ផងដែរ ៕