តើភូមិឃុំមានសុវត្ថិភាពនៅឯណាបើលោក សួង ថេនអធិការស្រុកបារាយណ៍បណ្តោយអោយល្បែងស៊ីសងមកដល់ជណ្ដើរផ្ទះប្រជាពលរដ្ឋហើយនោះ

កំពង់ធំ : ទីតាំងល្បែងស៊ីសងមាន់ជល់ទូរទស្សន៍អនឡាញ មួយកន្លែងស្ថិតនៅភូមិ ស្វាយ ឃុំ បារាយណ៍ ស្រុក បារាយណ៍ខេត្ត កំពង់ធំ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ខណៈល្បែងមាន់ជល់អនឡាញ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុក .!។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច អោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវទូរទាំងប្រទេស អោយមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ភូមិ ស្វាយ ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្ត កំពង់ធំបែរជាបណ្តោយអោយម្ចាស់ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ .!។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ម្ចាស់ទីតាំងល្បែងស៊ីសង(មានជល់)តាមអនឡាញឈ្មោះចិត្រ បានបើកទីតាំងនៅចំណុច ផ្ទះលក់កាហ្វេយីហោ (អុី សុីថុន) ស្ថិតនៅភូមិ ស្វាយ ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ ទល់មុខវត្ត ស្វាយ ជីអោក បានបើកលេងតាំងពីព្រលឹម រហូតដល់ព្រលប់ ភ្នាល់ចាក់លុយ  ហើយមានប្រជាពលរដ្ឋខ្លះចាញ់អស់ទ្រព្យសម្បត្តិជាច្រើន។ធ្វើឲ្យមានការឈ្លោះប្រកែកក្នុងក្រុមគ្រួសារទៀតផង។

ប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ដូច្នេះហើយ ប្រជាពលរដ្ឋក៏ដូចមហាជននាំគ្នា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង(មាន់ជល់)ទូរទស្សន៍ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន.!៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ ☏Tel:010 266 266

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl