បន្តយកចិត្តទុកដាក់ចុះជួសជុលថែទាំផ្លូវថ្នល់ជាតិ និងផ្លូវខេត្ត គឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា
ថ្ងៃចេញផ្សាយៈ ខែមីនា 26, 2022
នាថ្ងៃទី១៥–២៤ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បន្ទាយមានជ័យ កែប កំពង់ធំ ក្រចេះ រតនគិរីស្ទឹងត្រែង ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ រាជធានីភ្នំពេញ បានបន្តអនុវត្តកិច្ចការងារដោយយកចិត្តទុកដាក់ថែទាំលើផ្លូវថ្នល់ជាតិនៅតាមបណ្តាខេត្ត មានដូចជាផ្លូវជាតិលេខ៣៣A លេខ៥ លេខ៥៦ លេខ៥៩ លេខ៦ លេខ៦២ លេខ៧២ លេខ៧៨លេខ៧៨–៥ លេខ៨ លេខ៩ ក៏ដូចជាផ្លូវមួយចំនួនទៀតដែលបានខូច ក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលថែទាំផងដែរ។
សកម្មភាពចុះអនុវត្តកិច្ចការងារនេះគឺក្នុងន័យធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ជួយដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា ចំណាយថវិកា ព្រមទាំងបង្កើននូវសោភណ្ឌភាពតាមដងផ្លូវថែមទៀតផងដែរ៕