សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
របៀបវារៈទី១ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវដ្ឍន៍ជនបទនិងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ព្រឹទ្ធសភានីតិកាលទី៤។
របៀបវារៈទី២ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤…។
On the morning of April 19, Samdech Vibol Sena Pheakdey Say Chhum, President of the Cambodian Senate, Chaired the session of the Permanent Committee to review on the following agenda:
1. Review and approve the request of the Investment Planning Committee for Agriculture, Water Resources, Meteorology, Rural Development and Environment to submit the draft law on plant protection and phytosanitary to the agenda of the 8th session of the 4th Senate.
2. Set the agenda and date for the resumption of the 8th session of the Senate of the 4th legislature.