ពិធីប្រគល់សមិទ្ធិផលថ្មីរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ស្ថិតនៅសាលាសហគមន៍អូរច្រកថ្លាង ភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី

បាត់ដំបង៖ នាព្រឹកថ្ងៃទី២១  ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអញ្ជើញជាអធិបតីភាព ប្រគល់នូវសមិទ្ធិផលថ្មី ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងរួមមាន សំណង់អនាម័យទឹកស្អាត អណ្តូងស្នប់១ កន្លែង ស្ថានីយ៍លាងដៃ ១ កន្លែង បង្គន់អនាម័យថ្មី ១ខ្នង ២បន្ទប់ ប្រគល់ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង សាលាសហគមន៍អូរច្រកថ្លាង ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសានៅឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី  អនុប្រធានសាខា  សមាជិក សមាជិកាគណ:កម្មាធិការសាខា អនុសាខាស្រុក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោកនាយកសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយរងគ្រោះសរុបប្រមាណ ៣៥០ នាក់ ។

លោកស្រី ប៊ិច ប៊ូឡែន  អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុករុក្ខគីរី បានឲ្យដឹងថាសាលាសហគមន៍អូរច្រកថ្លាងនេះជាសាលាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សា។ហើយពីមុនគឺសិក្សានុសិស្សសិក្សាក្រោមសំយាប់ផ្ទះ។របស់អ្នកស្រុកដោយមើលឃើញពីកំណើនសិស្សមានការកើនឡើនអាជ្ញាធរមូលដ្ឋាននិងអង្គការទស្សនៈពិភពលោកបានសម្រេចរកទីតាំងជើងភ្នំរួងបានកសាងសាលារៀនមួយខ្នង ធ្វើអំពីឈើ ប្រក់ស័ង្កសីមានទំហំ ៦mX៨mក្រោយមកដល់មើលឃើញការលំបាកអង្គការខេននិងអង្គការឆែលហ្វាន់អេឌូអូបានសាងសង់អគារមួយខ្នងទៀតមានពីរបន្ទប់នៅក្នុងឆ្នាំ ២០១៧។បច្ចុប្បន្នសាលាសហគមន៍អូរច្រកថ្លាងមានអគារសិក្សាចំនួន៣ខ្នង មាន៤ បន្ទប់មានសិស្សានុសិស្ស ៦៥នាក់ស្រី ៣១ នាក់ មត្តេយ្យសិក្សាមានចំនួន ៣១ នាក់ស្រី ១៤ នាក់មានគ្រូ៤នាក់ស្រី៤នាក់។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដម សុខ លូ  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។

ឯកឧត្តមប្រធាន មានប្រសាសន៍ ថា “ សំណង់អនាម័យទឹកស្អាត ទាំងនេះ ជាអំណោយសាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបង តាមរយៈ លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានតម្រូវការជាអាទិភាពអំពីអនាម័យនិងទឹកស្អាត ។

ឯកឧត្តមបានគូបញ្ជាក់ថា៖ ការផ្តល់អណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយ៍លាងដៃ ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋ  ដើម្បី ឲ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ ហើយការលាងសម្អាតដៃក៏បានរួមចំណែកទប់ស្កាត់ការឆ្លងជម្ងឺរាតត្បាតផ្សេងៗ និង លើកកំពស់សុខភាព អនាម័យ ដល់ក្មួយៗសិស្សានុសិស្ស ផងដែរ 

ជាកិច្ចឆ្លើយតប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលារៀនគោលដៅទាំង ៧ បានសម្តែងនូវទឹកចិត្តរំភើបបរីករាយឥតឧបមា ដោយបានទទួលនូវសំណង់អនាម័យទឹកស្អាតថ្មី ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសូមប្តេជ្ញាថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស យូរអង្វែង តទៅ។

ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រចំនួន ១០០គ្រួសារ មកពីភូមិរូង១ ឃុំព្រៃត្រឡាច ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ។