សម្តេចអគ្គមហាពញាចក្រីហេង សំរិន អញ្ជើញដង្ហែព្រះមហាក្សត្រស្តេចយាងជាព្រះរាជអធិបតីដ៍ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ

<span;>ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះរាជអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២១) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

<span;>សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឥស្សរជនជាន់ខ្ពស់របស់ជាតិ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បានអញ្ជើញដង្ហែ ព្រះករុណាជាអម្ចាស់យ៉ាងអធិកអធម ក្រោមព្រះវត្តមាន វត្តមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្តាប្រទេសជាមិត្ត យ៉ាងច្រើនកុះករ។

<span;>កូនចៅ ចៅទួតជាប្រជានុរាស្រ្តគ្រប់ៗរូប សូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេងជានិច្ច នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបំពេញនូវព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជានុរាស្រ្ត ក្នុងកាទាមទារឯករាជ្យជាតិពិតប្រាកដពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕