ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ឯកឧត្តម​ សឿម​ ប៊ុនរិទ្ធ​ អញ្ជើ​ញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបា ល​ខេត្តបាត់ដំបងចំនួន៤៥៩នាក់

នៅរសៀលថ្ងៃ ពុធ ២កើតខែកត្តិកឆ្នាំខាលចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម សឿមប៊ុនរិទ្ធអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ញ្ជើជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាជាតិនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្តមឧត្តមសេនីយ៍វរសេនីយ៍  ជាប្រតិភូអមដំណើរ ឯកឧត្តមតំណាងសាលាដំបូងខេត្តបាត់ដំបងតំណាង អយ្យ ការអមសាលាដំបូងខេត្តបាត់ដំបងលោកស្នងការនគរបាលខេត្តបាត់ដំបងលោកប្រធានពន្ធនាគារខេត្តបាត់ដំបងមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកលោកស្រី ស្នងការរង អនុប្រធានផែន នាយការិ យាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោក ធិការ នគរបាលក្រុង ស្រុកព្រមទាំងមន្រ្តីនគរបាជាច្រើនរូប។

ក្នុងពិធីនេះ មានមន្រ្តីនគរបាលចំនួន ៤៥៩នាក់ក្នុងនោះនគរបាលនារីចំនួន៦៣នាក់ដែលទទួលបាននូវការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិក្នុងនោះគឺ៖

*-ប្រកាសផ្ទេរភារកិច្ចតែងតៃងមុខតំណែងៈ

ថ្នាក់ស្នងការរងចំនួន០២នាក់

ថ្នាក់នាយនិងនាយរងការិយាល័យជំនាញចំនួន១៩នាក់

ថ្នាកមេបញ្ជាការនិងមេបញ្ជាការរងវរៈព្រំដែនចំនួន ០៣នាក់

ថ្នាកអធិការ អធិការរងនគរបាលក្រុងស្រុកចំនួន២៤ នាក់

ថ្នាក់ផ្នែកចំណុះអង្គភាពចំនួន៦៨នាក់។

*-បំពាក់ឋានន្តរសក្តិៈ

ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន០១នាក់

ថ្នាក់វរសេនីយ៍ឯកចំនួន០៣នាក់

ថ្នាក់វរសេនីយ៍ទោចំនួន២០នាក់

ថ្នាក់វរសេនីយ៍ត្រីចំនួន៦៨នាក់

ថ្នាក់អនុសេនីយ៍ឯកចំនួន១១៧នាក់

ថ្នាក់អនុសេនីយ៍ទោចំនួន១០៣នាក់

ថ្នាក់អនុសេនីយ៍ត្រីចំនួន២៣នាក់

ថ្នាក់ព្រិន្ទបាលឯកចំនួន៣៤នាក់

ថ្នាក់ព្រិន្ទបាលទោចំនួន០២នាក

ថ្នាក់ពលបាលឯកចំនួន០៣នាក់