ក្រុមមេល្បែងកំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងមាន់ជល់តាមឡែបថបតាមហាងកាហ្វេក្នុងស្រុកទឹកឈូ ខេត្ត កំពត

កំពត ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តកំពតវិញ ពិសេសក្នុងស្រុកទឹកឈូតែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ស្រាប់តែពេលនេះនៅតាមហាងកាហ្វេ កំពុងតែរីកដុះដាលយ៉ាងខ្លាំងណាស់ក្នុង ស្រុក ទឹកឈូ ខេត្ត កំពត នូវវង់ល្បែងស៊ីសងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ

ជាក់ស្ដែងនារសៀលថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានvtvhotnewsបានចុះផ្តិតយករូបភាពជាក់ស្ដែងចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ

សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ  ស្ថិតនៅ

ភូមិត្រពាំងសង្កែ ឃុំ ត្រពាំងសង្កែ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀក របស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ

ពលរដ្ឋក្នុងខេត្តកំពតជាពិសេសប្រជាពលរដ្ឋក្នុង ស្រុកទឹកឈូឃុំ ត្រពាំងសង្កែ ភូមិ ត្រពាំងសង្កែ សូមស្នើរដល់ ឯកឧត្តម ម៉ៅធនិនអភិបាលខេត្តកំពត និង លោក ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងទីតាំងខាងលើនេះផងទាន៕ 

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់

Tel: 061 766 266