មុខសញ្ញារំលោភលើទំនុកចិត្តយកម៉ូតូម្នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកថ្មគោល៖
បាត់ដំបង: កាលពីថ្ងៃព្រហស្បត្តិ៍១កើតខែពិសាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៦និង៥០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យធ្វេីការស្រាវជ្រាវបង្ក្រាប និងនាំខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រៀក ឃុំត្រៀកស្រុកសៀមរាប ខេត្តសៀមរាប ដែលកំពុងមានវត្តមាននៅចំណុចភូមិកំពង់ចម្លងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវករណីរំលោភលេីសេចក្តីទុកចិត្ត(យកម៉ូតូអ្នកដទៃ)។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣ វេលាម៉ោ ង១៤និង០០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋ បាលអូរតាគី នៃអធិការដ្ឋាននគរ បាលស្រុកបានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះសុខ ផល ហៅ ប៉ុត ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបងបានប្ដឹងទៅលើជនសង្ស័យឈ្មោះ ចែ ភក្តី ភេទប្រុសអាយុ ប្រមាណ២៦ឆ្នាំ មានទីលំនៅខេត្តសៀមរាប ដែលបានខ្ចីម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AQ-1182 ពីកូនស្រីខ្លួនឈ្មោះ រ៉ី ស្រីរ៉ាវ ភេទស្រី អាយុ១៧ឆ្នាំដោយនិយាយថាខ្ចីជិះទៅលក់អំ ពិលទុំនៅផ្សារ ភួ ពុយក្នុងក្រុងបាត់ដំបង រួចក៏ជិះយកទៅបាត់រហូតតែម្ដង ដែលករណីនេះកេីតឡេីងកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២៣វេលាម៉ោង១៣និង ៣០ នាទីនៅចំណុចក្រុមទី០២ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំ បង ។
ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយនៅចំណុចខាងលើ ហើយនៅពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភលើទំនុកចិត្តយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះពិត ប្រាកដមែន ហើយជិះយកទៅបញ្ចាំនៅស្រុកកំរៀង បានប្រាក់ចំនួន ១៦,០០០បាត (មួយម៉ឺនប្រាំមួយពាន់បាត)។
នៅពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ បន្ទាប់ពីនាំជនសង្ស័យទៅយកវត្ថុតាងម៉ូតូមកប្រគល់ជូនជនរងគ្រោះវិញ៕(រូបភាពនគរបាលស្រុកថ្មគោល)