លោកឧត្តមសេនីយ៍ទោ_តេង_ច័ន្ទណាត_ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីដង្ហែគប់ភ្លើងកីឡា (ព្រះអគ្គីកីឡា) ឆ្លងកាត់ភូមិសាស្រ្តខេត្តសៀមរាប ពីខេត្តបន្ទាយមានជ័យទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី០៣–០៤ ខែឧសភា ឆ្នាំ២០២៣, ពិធីដង្ហែវិសាខបូជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣, ព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កីឡាអត្តពលកម្ម និងកីឡាទោចក្រយាន វិញ្ញាសារ រត់ម៉ារ៉ាតុន ដើរប្រណាំង ពីថ្ងៃទី០៦–១៣ ខែឧសភា ឆ្នាំ២០២៣, និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ភោធអាគារសិក្សាថ្មី និងការទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា របស់សាលាវិទ្យាល័យអង្គរ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ៕
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី អង្គភាពពាក់ព័ន្ធ លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង–ស្រុកទាំង១២ផងដែរ ៕