ពិតជាសាហាវមែន! យុវជនពីរនាក់ ត្រូវក្មេងស្ទាវមួយក្រុមលបកាប់ប្រហារ ពេលកំពុងជិះម៉ូតូតាមដងផ្លូវត្រឡប់ទៅផ្ទះ……..

កំពង់ឆ្នាំង៖នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ ម៉ោង .៣០នាទីយប់ ក្មេងស្ទាវមួយក្រុមមានគ្នា០៨នាក់ប្រដាប់ទៅដោយកាំបិតបានកាប់ប្រហារទៅលើយុវជនចំនួន០២នាក់ដែលគ្មានមូលហេតុ នៅតាមបណ្តោយផ្លូវពន្លៃ ស្ថិតនៅភូមិពោម្រះ ក្នុងឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ក្នុងហេតុការណ៍ខាងលើបណ្ដាលឲ្យយុវជន២នាក់រងបួស

  1. ស៊ុំ ធារ៉ា ហៅ ឆាលី ភេទ ប្រុស រងរបួសធ្ងន់ត្រូវកាប់ចំក្បាលពីខាងក្រោយ ដេរជាង២០ថ្នេរ
  2. រ៉េត វ៉ាន់ ហៅ ម៉ាប់ រងរបួសស្រាល យុវជនទាំងពីរត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។

តាមប្រភពពី លោក សឹង ពី ដែលត្រូវជាឪពុក យុវជនឈ្មោះ ស៊ុំ ធារ៉ា ដែលជាជនរងគ្រោះ បានប្រាប់មកvtvhotnews អោយដឹងថា កូនរបស់គាត់បានសុំគាត់ទៅហូបស៊ុបជាមួយមិត្តរួមថ្នាក់មានគ្នាចំនួន០៧នាក់ ក្រោយពីហូបស៊ុបហើយនៅវេលា ម៉ោង 7 កន្លះយប់កូនរបស់គាត់បានជិះម៉ូតូ អាសង់សេរីឆ្នាំ២០១៧ត្រឡប់មកផ្ទះវិញ ហើយក៏ត្រូវក្មេងស្ទាវមួយក្រុមជិះម៉ូតូអាសង់ពណ៌ក្រហមមានកាំបិតនឹងដៃ កាប់ពីក្រោយបណ្ដាលអោយរងរបួសធ្ងន់តែម្ដង ទាំងមិនធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកសោះ។

សកម្មភាពក្មេងទំនើង ដែលកាប់ទៅលើជនរងគ្រោះយ៉ាងសាហាវឃោឃៅបែបនេះធ្វើអោយ ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានការភយ័ខ្លាចនឹងព្រួយបារម្មរណ៍យ៉ាងខ្លាំង ចំពោះសុខសុវត្តិភាព នៅក្នុងភូមិឃុំរបស់ពួកគាត់។

ប្រជាពលរដ្ឋព្រមទាំងគ្រួសារជនរងគ្រោះបាន ស្នើរសុំអោយសមត្ថកិច្ចមូលដ្ឋាន ជាពិសេសឯកឧត្តមស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជួយវែកមុខរកជនបង្កយកមកដាក់ទោសទៅតាមផ្លូវច្បាប់ផងទាន កុំអោយក្រុមក្មេងទំនើងខាងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋតទៅទៀត។