ក្លឹបបាល់ទះយីហោ(កូនពៅ)មួយកន្លែងស្ថិតឃុំពត់សរកំពុងតែបង្កប់ល្បែងស៊ីសង់ជល់មាន់តាម(កុំព្យូទ័រឡែបថប)បែរជាអាជ្ញាធរស្រុកបាទីមិនមានវិធានការចុះបង្ក្រាប!!!
ខេត្តតាកែវ៖ផ្សាយចេញថ្ងៃទី០៣.០៦.២០២៣ ទីតាំងល្បែងសុីសងជល់មាន់តាម(កុំព្យូទ័រឡែបថប)បង្កប់ក្នុងតារាងបាល់ទះមួយកន្លែងយីហោ(កូនពៅ)ស្ថិតក្នុងភូមិខ្វាន់មាស ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បែកជាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកបាទីមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបរាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត។
ទីតាំងល្បែងសុីសង់បង្កប់នៅក្នុងតារាងបាល់ទះយីហោ(កូនពៅ) មួយកន្លែងនេះ បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅក្នុងមូលដ្ឋានប្រាប់អង្គភាពយើងអោយដឹងថាទីតាំងមួយកន្លែងនេះគឺសម្បូរអ្នកចូលមកលេងយ៉ាងច្រើនជារៀងរាល់ថ្ងៃហើយ គេសង្កេតថាល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការបានដោយសេរីដោយមិនទាន់មានមន្ត្រីជំនាញក្នុងឃុំឬស្រុកណាម្នាក់ចុះមកពិនិត្យនិងធ្វើការទប់ស្កាត់ឬបង្ក្រាបនោះទេគឺបើកដំណើរការជារៀងរាល់ថ្ងៃ។
ជុំវិញល្បែងស៊ីសងខាងលើពលរដ្ឋលើកឡើងថាស្រុកបាទីក្រោមការដឹកនាំរបស់លោក កែវ ឆាយមុន្នី អធិការស្រុក គេសង្កេតឃើញថាល្បែងស៊ីសងកាន់តែមានច្រើនជាហូរហែរនៅក្នុងមូលដ្ឋានស្រុកបាទីដោយមិនទាន់មានការទប់ស្កាត់ពីជំនាញសមត្ថកិច្ចនៃស្រុកនៅឡើយទេ។
ពលរដ្ឋសង្ឃឹមថាលោក ភួន ឈីម អភិបាលស្រុកបាទីនិងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះស្រាវជ្រាវពិនិត្យដល់ទីតាំងនិងធ្វើការហាមឃាត់ឬទប់ស្កាត់បង្ក្រាប។
ពលរដ្ឋលើកឡើងថាទីណាមានល្បែងស៊ីសងទីនោះមិនយូរមិនឆាប់នឹងមានអំពើចោរកម្មដូចជា៖ចោរលួច–ចោរឆក់–ចោរប្លន់–គាស់ផ្ទះជាពិសេសហិង្សាក្នុងគ្រួសារជាដើម ដោយសារតែនាំគ្នាមកលេងល្បែងហើយចាញ់លុយអស់មិនមានអ្វីធ្វើក្រៅពីនាំគ្នាបង្កើតអំពើចោរកម្មនៅក្នុងមូលដ្ឋានដើម្បីសង់សំណាងបន្តទៀត។
សង្ឃឹមថាលោកអភិបាលស្រុកនិងលោកអធិការស្រុកបាទី និងយកចិត្តទុកដាក់ដឹកនាំកម្លាំងនៃអធិការនិងគណៈបញ្ជាការឯកភាពស្រុកចុះបង្ក្រាបរាល់ល្បែងស៊ីសង់ទាំងឡាយណាដោយខុសច្បាប់គ្មានច្បាប់អនុញ្ញាតក្នុងដែនរបស់ខ្លួនដើម្បីរក្សាសុខសុវត្ថិភាពនិងស្ថេរភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងយប់ ទាំងថ្ងៃនិងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទខ្ពស់។