សម្តេចក្រឡាហោម ស ខេង បញ្ជាអោយមានការធ្វើអធិការកិច្ច ទៅលើករណីអ្នកទោស៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគាររត់គេចខ្លួននៅខេត្តស្ទឹងត្រែង

<span;>ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ករណីអ្នកទោស៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួន ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះហើយ។

<span;>នេះបើយោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង តាមបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

<span;>សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា តាមលទ្ធផលនៅពេលនេះ សមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

<span;>ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
<span;>១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញ ដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ។
<span;>២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ។
<span;>៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស ០៤ឆ្នាំ។
<span;>៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត។
<span;>៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ។

<span;>ទន្ទឹមនឹងនេះទណ្ឌិត២នាក់ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។

<span;>ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង សម្តេចក្រឡាហោម ស ខេង ផ្ទាល់ គឺ មានការទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ហើយ សម្តេច សូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ៕