លោក រី វណ្ណាចាងហ្វាង ការផ្សាយ គេហទំព័រ វីធីវី ហតញូស៍ « VTV HOT NEWS» សូម អបអរសាទរ និង គោរព ជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេតដែល ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
ភ្នំពេញះ ខ្ញុំបាទ រី វណ្ណា ចាងហ្វាង ការផ្សាយ គេហទំព័រ វីធីវី ហតញ៉ូស៍« VTV HOT NEWS» ព្រមទាំង សហការី ទាំងអស់ សូមអបអរសាទរ ដោយស្មោះ ជូន ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែល ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃ កម្ពុជា ចេញ ព្រះរាជក្រឹត្យ តែងតាំង ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
យើងខ្ញុំ ទាំងអស់គ្នា ពិតជា មាន មោទនភាព យ៉ាង ក្រៃលែង និង យល់ឃើញថា ការទទួល បាន ការចាត់ តាំង នេះ ពិតជា ស័ក្តិសមបំផុត ចំពោះ ឯកឧត្តម ស សុខា ក្នុង ការដឹកនាំ ស្ថាប័ន ក្រសួង មហាផ្ទៃ ឲ្យ កាន់តែ មាន ការអភិវឌ្ឍ ន៍ រីកចម្រើន ។
យើងខ្ញុំ ទាំងអស់គ្នា សូម ប្រសិទ្ធពរ ជ័យ បវរ សួស្តី សិរី មង្គល វិបុល សុខ មហាប្រសើរ គ្រប់ប្រការ ជូន ឯកឧត្តម និង លោកជំទាវព្រមទាំង ក្រុមគ្រួសារ ជា ទីស្រឡាញ់ សូម បាន ប្រកប នូវ ព្រះ ពុទ្ធពរ ទាំង បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច និរន្តរ៍ ៕