ល្បែងមាន់ជល់ទូរទស្សន៍អនឡាញ ភ្នាល់លុយរាប់លានរៀលក្នុង១ថ្ងៃៗ មកដល់ខេត្តស្ទឹងត្រែងហើយពេលនេះ

ស្ទឹងត្រែង៖ផ្សាយចេញថ្ងៃទី១២.០៩.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន ០១ទីតាំងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកំពុងវគ្គបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញញើតអជ្ញាធរ និងច្បាប់នោះឡើយ។

ពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើនៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងក្រុងស្ទឹងត្រែង តើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់បង្ក្រាប់ទាល់តែសោះ។

ពលរដ្ឋសំណូមពរស្នើសុំលោក អូតសុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តស្ទឹងត្រែងជាពិសេសនៅក្នុងក្រុងស្ទឹងត្រែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ជាពិសេសពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ស្វាយសំអៀងអភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តស្ទឹងត្រែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួចចោរឆក់ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។