លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសា​ន​ ផ្សព្វផ្សាយការពង្រឹងវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរា​ច​រ​ណ៍​ផ្លូវគោកដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរ​បាលចរាចរណ៍៖

នៅព្រឹកថ្ងៃសុក្រ២កេីតខែភទ្របទឆ្នាំថោះបញ្ចស័កព..២៥៦៧ ត្រូវនឹងថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសនៅទីស្តីការក្រសួងមហាផ្ទៃនោះរួចមកលោឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វេីការប្រជុំផ្សព្វផ្សាយផែនការនេះដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលចរាចរណ៍នៅក្នុងសាលប្រជុំធំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលកិច្ចប្រជុំនេះមានការចូលរួមពីលោកលោកស្រីជាស្នងការងអនុប្រធានផែននាយនាយរងការិយាល័យជំនាញពាក់ព័ន្ធលោ  ធិការនគរបាលក្រុងស្រុកនិងមន្រ្តីនគរបាលដែលអនុវត្តការងារនេះជាច្រេីនរូប។

តាមអនុសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិគឺបានទុករយៈពេល ៧ថ្ងៃ ដើម្បីឱ្យមន្រ្តីនគរបាលធ្វើការផ្សព្វផ្សាយដល់មហាជនឱ្យបានទូលំទូលាយជាមុនសិនមុនពេលនគរបាលចុះអនុវត្តច្បាប់ ដោយគូសបញ្ជាក់អំពីគោលបំណងនៃការអនុវត្តច្បាប់ របស់នគរបាលជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋក៏ដូចមហាជនទូទៅ។

ក្នុងកិច្ចផ្សព្វផ្សាយនេះលោកឧត្តមសេនីយ៍ទោសាតគឹមសានបានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិនិងបទបញ្ជាដែលបានដាក់ឱ្យអនុវត្ត ពិសេសបំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព ប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ល្អរាល់ពាក្យសំដីអាកប្បកិរិយាទន់ភ្លន់តែហ្មឺងម៉ាត់ក្នុងការងារមិនបង្កឱ្យមានការថ្នាំងថ្នាក់ពីមហាជនចំពោះអ្នកល្មេីសច្បាប់ត្រូវធ្វេីយ៉ាងណាឱ្យគាត់ហ៊ានទទួលយកនូវកំហុសរបស់គាត់ដោយរីករាយហេីយមិនបង្កនូវកំហុសារជាថ្មីទៀត។

ជាមួយនេះមន្រ្តីនគរបាលគ្រប់រូបត្រូវធ្វេីជាគំរូល្អដល់មហាជនក្នុងការអនុវត្តការងារនេះនិងផ្សព្វផ្សាយបន្តដល់សាច់ញ្ញាតិបងប្អូនកូនចៅក្រុមគ្រួសាររបស់ខ្លួនឱ្យចូលរួមអនុវត្តច្បាប់ឱ្យបានទាំងអស់គ្នាដេីម្បីអាយុជីវិតរបស់យេីង៕