ចាំមើលអជ្ញាធរស្រុកត្រពាំងប្រសាទមានចំណាត់ការយ៉ាងណា ចំពោះទីតាំងក្រុមហ៊ុនល្បែងមាន់ជល់ទូរទស្សន៍អក្សរ (M)ដែរមានខ្នងធំ១នេះ

ទំនាក់ទំនងការផ្សាយ: 070 762 868

ឧត្តមានជ័យ៖ផ្សាយចេញថ្ងៃទី១៨.០៩.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន 1 ទីតាំងស្ថិតនៅភូមិទំនប់ដាច់ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យក្នុងផ្ទះមួយកន្លែងកំពុងបើកវគ្គបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញញើតអជ្ញាធរ និងច្បាប់នោះឡើយ

ពលរដ្ឋនៅក្នុងឃុំទំនប់ដាច់មានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើ   នៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ តើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់បង្ក្រាប់ទាល់តែសោះ។

ពលរដ្ឋសំណូមពរស្នើសុំលោក ហួតសុធីស្នងការនគរបាលខេត្តឧត្តមានជ័យមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តឧត្តមានជ័យជាពិសេសនៅក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ជាពិសេសពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ប៉ែនកុសល្យអភិបាលនៃគណអភិបាលខេត្តឧត្តមានជ័យ គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តឧត្តមានជ័យ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួចចោរឆក់ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។