លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំមិនមែនត្រឹមតែជាមន្ត្រីដ៏អង់អាចក្លាហានក្នុងការបម្រើរាស្ត្រនោះទេ ថែមទាំងជាសប្បុរសជនម្នាក់ដែលតែងតែជួយពលរដ្ឋខ្លួនក្នុងមូលដ្ឋាននៅពេលមានទុក្ខលំបាកថែមទៀត

#ដោយសេចក្ដីអាណិត

ស្វាយរៀង៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

+ដោយមានការចូលរួមពី: លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ,លោកស្រី យ៉ោក សុខា មេឃុំកំពង់ចំឡង ក្រុមប្រឹក្សាឃុំ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង,លោករាជ សារ៉ត,លោក សំ សុផា និងលោកមេភូមិ។

+ថវិកា និងសម្ភារបានមកពីការចូលរួមឧបត្ថម្ភ :

.ព្រះចៅអធិការវត្តតាសួស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា១០មុឺនរៀល។

.ខ្ញុំបាទ ថវិកា៥មុឺនរៀល។

.លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែក វិភាគកន្លែងកើតហេតុថវិកា២មុឺនរៀល។

.លោកស្រី យ៉ោក សុខា មេឃុំកំពង់ចំឡង ថវិកា២មុឺនរៀល។

.លោកគង់ មករា និងភរិយា ឯក រតនា ឧបត្ថម្ភកង់០១គ្រឿង។

.លោកមឿន ដាវិន និងភរិយា ឧបត្ថម្ភសម្លៀកបំពាក់សិក្សា០១កំប្លេរ,សម្ភារសិក្សា និងថវិកា១០មុឺនរៀល។

+សរុបថវិកាចំនួន: ៣៥មុឺនរៀល។