ប្រធានសុរិយោដីស្រុកពញ្ញាឮ កំពុងប្រេីអំណាចខ្លួនចាក់ដីចូលទន្លេ សាងសង់ជាភូមិគ្រិះដ៏ស្គឹមស្គៃ និងផ្ទះលំហែរ យកជាកម្មសិទ្ធបុគ្គល
ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
ទំនាក់ទំនងការផ្សាយ: 070 762 868
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលេីកឡេីងថា៖ លោក ហ៊ាង គង់ផេង ប្រធានសុរិយោដីស្រុកពញ្ញាឮ កំពុងតែប្រេីអំណាចខ្លួនចាក់ដីរំលោភលយយកចំណីទន្លេជម្រៅជិត៣០មែត្រ មកធ្វើជាកម្មសិទ្ធិបុគ្គលខ្លួនឯង ព្រមទាំងសាងសង់ភូមិគ្រឹះដ៏ដំស្គឹមស្គៃ និងផ្ទះលំហែរ ដោយពុំមានអាជ្ញាធរមកចុះហាមឃាត់សោះឡេីយ។
សូមបពា្ជាក់ផងដែរថា៖ ទីតាំងដែលលោក ហ៊ាង គង់ផេង ប្រធានសុរិយាដីស្រុកពញ្ញាឮ ដែលកំពុងធ្វេីសកម្មភាពចាក់ដីលុបលយរំលោភចូលទន្លេនោះ គឺស្ថិតនៅត្រង់ចំនុច ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ជាក់ស្តែងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានប្រភពពត៌មានពីប្រជាពលរដ្ឋជាច្រេីនគ្រួសារ ដែលបានរស់នៅភូមិឃុំខាងលេី ដោយមិនដំអង់យូរ ក្រុមការងារពត័មានយេីងខ្ញុំ
ក៏បានចុះមកផ្ទាល់ ព្រមទាំងផ្តិតនូវរូបភាពព្រមទាំងថតនូវវីដេអូរពិតៗ គឺនៅចំនុចភូមិពោធ៍តូច ឃុំកំពង់លួង ស្រុកពញ្ញាឮខេត្តកណ្តាល ដែលជាកម្មសិទ្ធរបស់លោក ហ៊ាង គង់ផេង ប្រធានសុរិយាដីស្រុកពញ្ញាឮ ពិតជាមានសកម្មភាពចាក់ដី និងថ្ម លយរំលោកភចូលទន្លេ ដែលមានបណ្តោយរហូតជិត៣០ម៉ែត្រ យ៉ាងពិតប្រាកដមែន ។
ប្រជាពលរដ្ឋបានលេីកឡេីងថា៖ ការចាក់ដីលប់លយចូលទន្លេសង់ភូមិគ្រឹះធំស្គឹមស្គៃ និងសង់ផ្ទះលំហែរពីសំណាក់លោក ហ៊ាង គង់ផេង ប្រធានសុរិយាដីស្រុកពញ្ញាឮ គឺជាគំរូមួយដ៏អាក្រក់សម្រាប់សម្រាប់ប្រជាពលរដ្ឋផ្សេងៗ ដ៏ទែទៀតគឺការចាក់ដីលប់ទន្លេ តៗគ្នាដូចដែលបងប្អូន និងថ្នាក់ដឹកនាំឃេីញដូចក្នុងរូបភាពនេះ។
ប្រជាពលរដ្ឋបន្តទៀតថា៖ តេីលោកហៀង គង់ផេង មានអំណាច ឬឥទ្ធិពលធំប៉ុណ្ណា? បានជា ភូមិ ឃុំ ស្រុកខាងលេីមិនហ៊ានទប់ស្កាត់ ឬប៉ះពាល់អ្វីដល់ការសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងផ្ទះលំហែរបស់គាត់ ! ដែលអាចបណ្តែតបណ្តោយអោយបុគ្គលឈ្មោះ ហ៊ាង គង់ផែង ចាក់ដីលុបលយចូលទន្លេ និងសាងសង់ភូមិគ្រឹះដ៏ធំស្គឹមស្កៃ និងសង់ផ្ទះលំហែរ បែបអនាធិបតេយ្យបែបនេះ ។ប៉ុន្តែបេីសិនប្រជាពលរដ្ឋសាមញ្ញ និងមន្ត្រីតូចតាចវិញគឺហ៊ានធ្វេីបែបនេះ ប្រាកដណាស់ច្បាស់ជាត្រូវវៃកំទេចចោលជាក់ជាមិនខានឡេីយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃ ស្រុកពញាឮ ខេត្តកណ្តាល សុំស្នេីរសុំ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីពាក់ព័ន្ធមកត្រួតពិនិត្យ និងចាត់វិធានការណ៍ អោយមានតម្លាភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីតាំងខាងលេីពីសំណាក់លោក ហ៊ាង គង់ផេង ប្រធានសុរិយោដីស្រុកពញាឮ ដែលចាក់ដីលុបចូលទន្លេ និងសាងសង់ភូមិគ្រិះដ៏ធំស្គឹមស្កៃ និងផ្ទះលំហែនេះផងទាន !!!។
អង្គភាពសារព័ត៌មានយេីងខ្ញុំបានធ្វើការទំនាក់ទំនងទូរស័ព្ទទៅលោកស្រី ហេង ម្លប់ មេឃុំកំពង់លួង ប៉ុន្តែលោកស្រីមិនលេីកទូរស័ព្ទ។
អង្គភាពយេីងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក ថន សុវណ្ណា អភិបាល ស្រុកពញាឮ តែមិនលេីកទូរស័ព្ទទាល់តែសោះ។
អង្គភាពសារព័ត៌មានយេីងខ្ញុំក៏បានបន្តធ្វេីបទសម្ភាសន៍តាមទូរស័ព្ទទៅលោក ហ៊ាង គង់ផេង ប្រធានសុរិយោដីស្រុកពញាឮ តែលោកមិនលេីកទូរស័ព្ទ ដែរ ។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕