សំណង់រឹងមាំមួយកន្លែង សាងសង់រំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ អាជ្ញាធរធ្វើជាមិនដឹង
ទំនាក់ទំនងការផ្សាយ: 070 762 868
រាជធានីភ្នំពេញ ៖បេីយោងតាមសេចក្តីរាយកាណ៍ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ។ បានសម្តែងការហួសចិត្តនិងម្ចាស់សំណង់រឹងមាំដែលសង់ផ្ទះរំលោភលដីផ្លូវសាធារណ: ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មានការបារម្មណ៍ពីសំណាក់ម្ចាស់សំណង់មួយនេះយ៉ាងខ្លាំង ដោយឡានដឹកដីធំៗ ដឹកចេញចូលបណ្តាលអោយដក់ទឹក ខូចផ្លូវសាធារណ:
និងជាពិសេសបណ្តាលអោយធ្វេីដំណេីរតាមផ្លូវរអិលដួល បណ្តាលអោយគ្រោះថ្នាក់ ឬអាចប្រឈមនិងការបាត់បង់អាយុជីវិតជាយថាហេតុផងក៏ថា ព្រោះរអិលដួលឡានមកពីក្រោយកិនស្លាប់។
ប្រភពបានបន្តទៀតថា៖ ម្ចាស់សំណង់ដែលសង់រំលោភលេីដីសាធារណ:មួយនេះ
ប្រហែលខ្សែគាត់អ្នកធំហេីយមេីលទៅ ទេីបអាជ្ញាធរមិនអេីតពេីពីការសាងសង់ ដែលចូលដីរបស់សាធារណ:បែបនេះ។តាមប្រភពពីប្រជាពលរដ្ឋបានបន្តអោយអង្គភាពយេីងដឹងទៀតថា៖ កន្លងមកលោកបានរាយការណ៍ប្រាប់អាជ្ញាធរសង្កាត់ព្រៃស
រួចហេីយ តែនៅតែគ្មានដំណោះស្រាយ ពីកង្វល់របស់ប្រជាពលរដ្ឋឡេីយ។
ជុំវិញទីតាំងសំណង់រឹងមាំរំលោកភចំណីផ្លូវសាធារណ:នេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្រី គឹម ញឹបអភិបាលខណ្ឌដង្កោ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាដឹកនាំកម្លាំងជំនាញចុះមកពិនិត្យ និងស្រាវជ្រាវជាក់ស្តែង ដេីម្បីជាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងទាន !។
ជុំវិញការផ្សាយពត៌មានខាងលេីអង្គភាពសារពត៌មានយេីងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ មិនបានបង្កាច់បង្ខូចនោះទេ។ អង្គភាពយេីងខ្ញុំរងចាំការស្រាយបំភ្លឺរៀរាល់ម៉ោងធ្វេីការ ៕